website_news:20172206001

បុរសហូល្លង់ដ៍ម្នាក់ត្រូវតុលាការខេត្តព្រះសីហនុចោទពីបទបៀតបៀនកេរ្តិ៍ខ្មាសកុមារី

http://www.rfa.org/khmer/news/ ដោយ ចេង ម៉េងជូ 2017-06-21

អង្គការសកម្មភាពដើម្បីកុមារ ហៅជាភាសាអង់គ្លេសថា អេបផល ខេមបូឌា (APLE Cambodia) សាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសកម្មភាពដើម្បីកុមារ បានចេញផ្សាយថ្ងៃទី២១ មិថុនា ឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សក្នុងខេត្តនេះ តាមបណ្ដឹងរបស់ម្ដាយកុមារីរងគ្រោះ ដែលបានស្វែងរកជំនួយបន្ទាប់ពីដឹងថា កូនស្រីរងការរំលោភផ្លូវភេទពីជនបរទេសមួយរូប។

តុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមិថុនា ចោទប្រកាន់បុរសជនជាតិហូល្លង់ដ៍ មួយរូប អាយុ ៤២ឆ្នាំ ពីបទបៀតបៀនកេរ្តិ៍ខ្មាសប្រព្រឹត្តលើកុមារីខ្មែរអាយុ ៦ឆ្នាំម្នាក់។ សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កុមារីរូបនោះប្រាប់សមត្ថកិច្ចថា ជនជាតិហូល្លង់ដ៍ (Netherlands) នោះ បំពានផ្លូវភេទខ្លួនជាច្រើនលើក។ បច្ចុប្បន្ន ជនសង្ស័យរូបនេះស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះសីហនុ រង់ចាំតុលាការបន្តនីតិវិធី៕

website_news/20172206001.txt · Last modified: 2017/06/22 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki