website_news:20172206002

ទាហានថៃចុះត្រួតពិនិត្យពលករសំណង់ខុសច្បាប់ចំនួន310នាក់ នៅក្នុងក្រុងPATTAYA

http://www.khmer-chonburi.com/archives/ ដំណឹង ពលករឆ្លងដែន June 22, 2017

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី22 ខែមិថុនា ឆ្នាំ2017 អាជ្ញាធរមូលដ្ឋានថៃសហការជាមួយកម្លាំងទាហានថៃចំនួន50នាក់ ប្រចាំស្រុកបាងឡាម៉ុងខេត្តឈុនបុរីប្រទេសថៃ បានធ្វើការចុះត្រួតពិនិត្យឯកសារធ្វើការរបស់ពលករសំណង់នៅក្នុងបន្ទប់ស្នាក់នៅបណ្តោះអាសន្នរបស់ក្រុមហ៊ុនសំណង់មួយកន្លែងដែលស្ថិតនៅក្នុងបរិវេណPattaya soi 4 Moo 10, Nongprue, Banglamung, Chonburi។ ក្នុងការចុះត្រួតពិនិត្យលើកនេះសមត្ថកិច្ចថៃបានរក ឃើញពលករខុសច្បាប់ សញ្ជាតិមីយ៉ាន់ម៉ា ខ្មែរ សរុបចំនួន310នាក់ ប្រុស245 ស្ដ្រី145នាក់ តាមការត្រួតពិនិត្យពលករសំណង់ទាំងអស់ខុសច្បាប់ ដែលឆ្លងដែនចូលមកធ្វើការនៅក្នុងខេត្តឈុនបុរី បច្ចុប្បន្នសមត្ថកិច្ចថៃបាននាំខ្លួនពលករទាំងអស់ទៅធ្វើការសាកសួរនៅស្ថានីប៉ូលិសក្រុងPattaya ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/20172206002.txt · Last modified: 2017/06/22 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki