website_news:2017220807

កម្មការិនីខ្មែរ 4នាក់និងថៃម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារគ្រោះថ្នាក់

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 22, 2017

កម្មការិនីខ្មែរ 4នាក់ធ្វើការនៅក្នុងរោងចក្រអេតចាយ កើតឧបទ្ទវហេតុត្រូវផ្ទាំងដែកបោកត្រូវបណ្ដាលឲ្យរងបួសធ្ងន់ នៅក្នុងប្រទេសថៃ។ ខេត្តសាមុតប្រាកាន÷កាលពីវេលាម៉ោង15:35នាទីនារសៀលថ្ងៃច័ន្ទទី21 ខែសីហា ឆ្នាំ2017 មានករណីគ្រោះថ្នាក់ដោយឧបទ្ទវហេតុមួយបានកើតឡើងនៅក្នុងរោងចក្រអេតចាយ ស្ថិតនៅក្នុងក្រុមហ៊ុន Eastern Energy Plus Co., Ltd.ដែលមានអាស្រ័យដ្ឋាននៅក្នុងភូមិផែសាម៉ៃ សង្កាត់ផែសាម៉ៃ ស្រុកមឿង ខេត្ត សាមុតប្រាកាន ប្រទេសថៃ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ដោយឧបទ្ទវហេតុនេះបានបណ្ដាលឲ្យនារីកម្មការិនីខ្មែរចំនួន4 នាក់និងស្ដ្រីថៃម្នាក់ដែលកំពុងធ្វើការនៅក្បែរនោះបានរងរបួសធ្ងន់ ជនរងគ្រោះនៅក្នុងហេតុការណ៍នេះមាន៖ ១.ឈ្មោះ រៀន ផលលីន ភេទស្រី អាយុ24 ឆ្នាំ សញ្ជាតិខ្មែរ រងរបួសបាក់ដៃ ២.ឈ្មោះយ៉ុន ហួតភេទស្រី អាយុ 40ឆ្នាំ សញ្ជាតិខ្មែរ រងរបួសតាមរាងកាយ ៣.ឈ្មោះយ៉ុន ខាត ភេទស្រី អាយុ 21ឆ្នាំ សញ្ជាតិខ្មែរ រងរបួសតាមរាងកាយ ៤.ឈ្មោះហួត សារិត ភេទស្រី អាយុ 20ឆ្នាំសញ្ជាតិខ្មែរ រងរបួសតាមរាងកាយ ៥.ឈ្មោះ Mrs. Sompop Phutvutisut ភេទស្រី អាយុ 46ឆ្នាំ សញ្ជាតិថៃ រងរបួសធ្ងន់។

ជនរងគ្រោះទាំងអស់ត្រូវបានភ្នាក់ងារសង្គ្រោះខេត្តសាមុតប្រាកាន បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសាមុតប្រាកានប្រទេសថៃ ដោយទទួលបានសិទ្ធិការធានារ៉ាប់រងពីក្រុមហ៊ុន។ ប្រភពពី÷បឋមពីកន្លែងកើតហេតុបានអោយដឹងមុនពេលកើតហេតុ គ្រឿងចក្របំបែកកាកសំណល់អេតចាយបានទៅប៉ះនិងស្លាបកង្ហារម៉ាស៊ីនកិនដែកធ្វើអោយផ្ទាំងដែកផ្លោងត្រូវកម្មការនីដែលកំពុងធ្វើការនៅក្បែរនោះបណ្ដាលអោយរងរបួសតែម្ដង។

website_news/2017220807.txt · Last modified: 2017/08/29 17:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki