website_news:2017220901

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចុះសួរសុខទុក្ខពលករខ្មែរធ្វើការនេសាទ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស៊ុងក្លា

http://pheaktraprak.com By เพียะตรา ประ September 21, 2017

ប្រទេសថៃ÷កាលពីថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមទីប្រឹក្សាទទួលបន្ទុកពលករ តំណាងឯកឧត្តម ឯកអគ្គរាជទូត បានចុះមកមន្ទីរពេទ្យស៊ុងក្លា ស្ថិតក្នុងខេត្តស៊ុងក្លា ប្រទេសថៃ ដើម្បីសាកសួរអំពីរអាការៈរបស់ពលករឈ្មោះ ហៀន ហេង កាន់លិខិតឆ្លងដែនលេខ N00760398 និងបានជួបជាមួយនិយោជករបស់គាត់ផងដែរ។ ពលករមានស្រុកកំណើតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានមកធ្វើការនៅក្នុងប្រទេសថៃជាពលករនេសាទ ត្រូវបាននិយោជកបញ្ជូនមកមន្ទីរពេទ្យបន្ទាប់ពីបាត់បង់ស្មារតីក្នុងកំឡុងពេលសម្រាកពីការងារ។ អាការៈរបស់គាត់នាពេលនេះ មានសភាពធ្ងន់ធ្ងរ ដោយសារមានជំងឺបេះដូង ក៏ប៉ុន្តែទោះជាយ៉ាងណា ក្រុមគ្រូពេទ្យនឹងខិតខំបន្តព្យាបាលអោយអស់លទ្ឋភាព។

website_news/2017220901.txt · Last modified: 2017/09/22 10:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki