website_news:2017220902

ពលរដ្ឋខ្មែរចំនួន 18 នាក់ទៀតហើយ ត្រូវបានកម្លាំងអាជ្ញាធរថៃចាប់ខ្លួន បន្ទាប់ពីឆ្លងដែនចូលស៊ីឈ្នួលជញ្ជូនឈើគ្រញូងនៅតំបន់ឧទ្យានជាតិថៃ

http://pheaktraprak.com By เพียะตรา ประ September 20, 2017

ប្រទេសថៃ÷កាលព្រឹកថ្ងៃពុធទី20 ខែកញ្ញា ឆ្នាំ2017 កម្លាំងអាជ្ញាធរអភិរក្សសត្វព្រៃសហការជាមួយកម្លាំងទាហានថៃ បានធ្វើការល្បាតតំបន់ព្រៃអភិរក្សស្ថិតក្នុងឧទ្យានជាតិភ្នំថាប់ឡាន ស្រុកខយបូរី ខេត្តណាខនរាចសីម៉ា ប្រទេសថៃ ។ ក្នុងការល្បាតតំបន់ព្រៃអភិរក្សខាងលើនេះ កម្លាំងសមត្ថកិច្ចថៃ ប្រទះឃើញពលរដ្ឋខ្មែរ ចំនួន18 នាក់កំពុងនាំគ្នាលី,ពន់បន្ទះឈើគ្រញូង ដែលកាប់រួចដើម្បីយកចេញពីតំបន់នេះ សមត្ថកិច្ចថៃធ្វើការឃាត់ខ្លួន ព្រមទាំងរឹបអូសយកឈើគ្រញូងទាំងអស់យកទៅប៉ុស្តិ៍រដ្ឋបាលព្រៃឈើស្រុកខយបូរី ដើម្បីធ្វើការសាកសួរ។

ប្រភពបឋមពីកម្លាំងសមត្ថកិច្ចថៃ បានឲ្យដឹងថា ឈើគ្រញូងមួយចំនួនធំ ដែលរឹបអូសបានពីក្រុមពលរដ្ឋខ្មែរស៊ីឈ្នួលជញ្ជូនចេញពីតំបន់អភិរក្សទាំងអស់នេះ ត្រូវបានកាត់ក្រុមឈ្មួញរកឈើថៃជួលអោយមកកាត់តាំងពីថ្ងៃទី14ខែកញ្ញាកន្លងទៅថ្មីនេះ និងអ្នកនៅពីក្រោយខ្នង ក្នុងការជួលពលរដ្ឋខ្មែរអោយមកកាប់ឈើគ្រញូងនិងដឹកជញ្ជូនលើកនេះ។

website_news/2017220902.txt · Last modified: 2017/09/22 10:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki