website_news:2017220903

ក្រសួងការងារថៃ ត្រៀមបន្ធូរច្បាប់ការងារ 6(ខ)ដល់ពលករបរទេសបន្ទាប់ពីការងារមួយចំនួនជនជាតិថៃលែងធ្វើ

http://pheaktraprak.com By เพียะตรา ประ September 19, 2017

ប្រទេសថៃ÷កាលពីថ្ងៃអង្គារទី19 ខែកញ្ញា ឆ្នាំ2017 លោកឯកអគ្គលេខាធិការក្រសួងការងារថៃ បានរៀបចំត្រៀមស្នើសុបន្ធូរច្បាប់ការងារចំនួន 6 ចំណុចក្នុងចំណោមច្បាប់ការងារ 39 (ខ) ដែលហាមឃាត់មិនឲ្យពលករបរទេសធ្វើ។ ចំណុច5ខ ដែលក្រសួងការងារថៃកំពុងធ្វើការដោះស្រាយនោះរួមមាន ដូចខាងក្រោម

1.ការងារសំណង់,មានជាងកំបោរ,ជាងឆាបស៊ីម៉ង់,ជាងឈើ

2.ការងារនៅក្នុងភោជនីយដ្ឋាន,មានបុគ្គលិករត់ទុក,ជំនួយការអ្នកគិតប្រាក់នៅក្នុងភោជនីយដ្ឋាន,

3.ការងារនៅក្នុងផ្សារ,មានកម្មករនៅក្នុងផ្សារ, អ្នកអូសបន្លែនៅក្នុងផ្សារ,អ្នកលើកឥវាន់នៅក្បុងផ្សារ

4.ការងារលក់ដូរ,មានលក់ដូរប្រចាំតូប

5.ការងារនៅក្នុងការាសសាំង,មានបុគ្គលិកចាក់ប្រេង,ជំនួយការគិតប្រាក់

6.ការងារតាមរោងចក្រ,មានបុគ្គលិកដំឡើងគ្រឿងអេឡិចទ្រនិច

ការងារទាំង6 មុខនេះបានស្នុំឡើងដោយសហគមន៍ការងារ សហជីពកម្មករ និងអង្គការសង្គមស៊ីវិល ឯកជននានា បន្ទាប់ពីក្រសួងការងារថៃបានបើកកិច្ចប្រជុំមហាសន្និបាតស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋថៃ ដោយសារតែការងារមួយចំនួនប្រជាជនថៃគេលែងធ្វើហើយ។

website_news/2017220903.txt · Last modified: 2017/09/22 10:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki