website_news:2017220904

ដំណឹងល្អ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុនធ្វើប៉ាស្ព័រឯកជន2 ក្រុមហ៊ុន ប្រកាសផ្ដល់ប៉ាស្ព័រជូនបងប្អូនពលករខ្មែរចំនួន684នាក់ តាមរយៈឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ

http://pheaktraprak.com By เพียะตรา ประ September 19, 2017

ទីក្រុងបាងកក÷ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ ប្រកាសជូនដំណឹងដល់ បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបថា ដើម្បីជួយជំរុញដំណើរការបើកផ្តល់លិខិតឆ្លងដែន(PP) លិខិតធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) ជូនដល់បងប្អូនពលករខ្មែរ ដែលបានបញ្ជាក់់ត្រួតសញ្ជាតិ(អត្តសញ្ញាណ)ជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់រួចហើយ ។

នៅថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឡុង វិសាលោ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ រួមជាមួយក្រុមការងារ ឆ្លៀតឱកាសពេលបុណ្យភ្ជុំបិណ្ឌ នឹងចុះទៅបើកផ្តល់លិខិតឆ្លងដែន(PP)/ លិខិតធ្វើដំណើរ (TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ ដល់ពលករកម្ពុជាចំនួន ៦៨៤នាក់ដែលធ្លាប់បានធ្វើលិខិតឆ្លងដែន(PP) លិខិតធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) ជាមួយក្រុមហ៊ុនចំនួន ០២ ដូចខាងក្រោម៖

ក្រុមហ៊ុន T.T.S Engineering 2004 Co.,LTD ចែកជូនពលករចំនួន ៥៤២នាក់អាសយដ្ឋាន៖ No.3 Chelimprakkoeuthi 72 Sub-District Prawet District Prawet Province Bangkok។

ក្រុមហ៊ុន Sangfah Constuciotn And Engineering CO.,LTD ចែកជូនពលករចំនួន ១៤២នាក់ អាសយដ្ឋាន៖ 3785/1-2 Rd.Praram 4 Sub-District Phra Khanong District Khlong Toei Province Bangkok។

អាស្រ័យហេតុនេះសូមបងប្អូនពលករខ្មែរទាំងអស់ដែលធ្លាប់បានធ្វើលិខិតឆ្លងដែន(ប៉ាស្ព័រ) ជាមួយក្រុមហ៊ុនទាំងពីរខាងលើនេះ សូមមេត្តាប្រញាប់រួសរាន់មកពិនិត្យមើលឈ្មោះដើម្បី សរសេរពាក្យស្នើសុំដកលិខិតឆ្លងដែន ដើម្បីយកទៅវ៉ៃត្រាវីសារ និងស្នើសុំច្បាប់អនុញ្ញាតធ្វើការក្នុងប្រទេសថៃបានទាន់ពេលវេលា។

website_news/2017220904.txt · Last modified: 2017/09/22 10:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki