website_news:2017221104

ឃុំខ្លួនស្ត្រីមេខ្យល់ពីរនាក់ដោយសានាំនារីខ្មែរឲ្យយកប្តីនៅប្រទេសចិន

http://dpnnews.com/ Posted by ដំណឹងភ្នំពេញ on 22/11/2017

ក្រចេះ ៖ ស្ត្រី២រូបត្រូវបានតុលាការខេត្តក្រចេះ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាខេត្តកាលពីថ្ងៃទី២០ វិច្ឆិកាឆ្នាំ២០១៧ ក្រោមបទចោទអំពើរលក់ដូរមនុស្សសម្រាប់ឆ្លងដែន។ ការឃុំខ្លួនស្ត្រីមេខ្យល់ទាំងពីរនាក់នេះបានធ្វើឡើងក្រោយនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអានីតិជនខេត្តចុះទៅចាប់ខ្លួនពួកគេដល់លំនៅឋានរៀងៗខ្លួននៅក្នុងស្រុកឆ្លូងខេត្តក្រចេះបានរយះពេល៣ថ្ងៃ ។ ស្ត្រីជាជនស្ស័យទាំងពីរនាក់នេះរងពាក្របណ្តឹងថាបានប្រព្រឹត្តសកម្មភាព គឺនាំនារីខ្មែររងគ្រោះ២ នាក់អោយយកប្តីខុសច្បាប់ជាជនជាតិចិន តែក៏ត្រូវបាននគរបាលទប់ស្កាត់ទាន់ពេលវេលានៅព្រលានយន្តហោះ។

លោកវរសេនីយ៍ត្រី ឌុច អ៊ុចនាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតជន បានប្រាប់ឲ្យដឹងថា ស្ត្រីជាមេខ្យល់ទាំងពីរនាក់នេះ១.ឈ្មោះ ភីម ខេម៉ា អាយុ ៤៥ឆ្នាំ និងទី២2ឈ្មោះ ដូ ស៊ីណាត អាយុ៤៣ ឆ្នាំ ។ ស្ត្រីសង្ស័យទាំងពីរនាក់នេះរស់នៅឃុំផ្សេងគ្នា នៅក្នុងស្រុកឆ្លូង និតែត្រូវបាននគរបាលចាប់ខ្លួនបាននៅក្នុងថ្ងៃតែមួយ។

website_news/2017221104.txt · Last modified: 2017/11/22 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki