website_news:2017221105

ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី អន្តរាគមជួយពលករ-ពលការិនីខ្មែរ ១៣នាក់

https://www.dap-news.com/kh ថ្ងៃពុធ, ២២ វិច្ឆិកា ២០១៧ 10:19 ដោយ: ដើមអម្ពិល ID:039

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរចំនួន ១៣នាក់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២២ វិច្ឆិកានេះ បានឲ្យដឹងថា ពលករ ពលការិនី បានធ្វើដំណើរតាមរថយន្ត កាត់ប្រទេសថៃទៅ ធ្វើការនៅរោងចក្រប្លាស្ទិក នៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៦ តាមរយៈមេខ្យល់ ។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពួកគេបានស្នើសុំកិច្ចអន្តរាគមន៍ ពីស្ថានទូត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ជាមួយគ្នានោះដែរ ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងសម្របសម្រួលជាមួយ ការិយាល័យអន្តោ ប្រវេសន៍ម៉ាឡេស៊ី ។ ហើយពលករ-ពលការិនីទាំង ១៣នាក់ បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដោយសុវត្ថិភាពទាំងអស់គ្នា ៕

website_news/2017221105.txt · Last modified: 2017/11/22 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki