website_news:2017230202

ឆ្នាំ២០១៦ភាគីថៃចាប់បញ្ជូនពលករខ្មែរទៅរកការងារធ្វើដោយខុសច្បាប់ប្រទេសថៃចំនួន៤៩.៩៨៧នាក់

http://police.gov.kh/blog 3:06 pm 22 កុម្ភះ 2017 17

បន្ទាយមានជ័យ ៖ ឆ្នាំ២០១៦ភាគីថៃ ចាប់បញ្ជូនពលករខ្មែរ ទៅរកការងារធ្វើដោយខុសច្បាប់ប្រទេសថៃចំនួន ៤៩.៩៨៧ នាក់ស្រី១៦.២៦១នាក់ យោងតាមរបាយការកិច្ចប្រជុំគណកម្មា ធិការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សនៅព្រឹកថ្ងៃទី២២ ខែ កុម្ភះ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តនិងប្រធានគណះ កម្មាធិការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា របាយការណ៍លទ្ធផលការងារ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៦ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានសរុប ចំនួន ៤៩.៩៨៧នាក់ ស្រី១៦.២៦១នាក់ ក្នុងនោះមានកុមារ ចំនួន ៤.២៦៤នាក់ កុមារីចំនួន ១.៧៤៦នាក់ បើប្រៀបធៀបឆ្នាំ ២០១៥មានចំនួន ៥៥.៦២៦នាក់ គឺមានការថយចុះចំនួន ៥.៦៣៩នាក់ ។ លោកស្រីបានមានប្រសាសន៍ថា៖ ក្រោយពេលធ្វើសម្ភាសន៍គឺមានពលករដែលចេញខុសច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន ២១.៤៨៣នាក់ និងចេញតាមច្រករបៀងខុស ច្បាប់ចំនួន ២៨.៥០៤នាក់ចេញដោយខ្លួនឯង ២៣.៣៧៨នាក់ តាមរយះមេខ្យល់២៦.៦០៩នាក់ មានជាប់ពន្ធនាគារនៅថៃ មាន១ខែចំនយន១.៧៨៤នាក់ និងជាប់ពន្ធនាគាថៃ៤ឆ្នាំ១២ ទៅ១៥ឆ្នាំដែលចាប់ខ្លួនមានករណីជួញដូរនិងចែកចាយគ្រឿងញៀន លួចចូលកាប់ឈើក្រញ៉ូង ខ្លះស៊ីឈ្នួលដឹកទំនិញ ក្លែងក្លាយ អ្នកខ្លះកាន់ប៉ាស្ព័អ្នកផ្សេងត្រូវចាប់ខ្លួន ។

លោកស្រី ប៉ុក ណាឌី បានមានប្រសាសន៍ថា ទឹសដៅ អនុវត្តបន្តក្នុងឆ្នាំ២០១៧នេះ គឺត្រូវលុបបំបាត់ពលករខ្មែរ ចំណាក់ស្រុកដោយខុសច្បាប់ប្រឈមការចាប់ខ្លួនពីភាគីថៃ គឺអាជ្ញានិងស្ថាប័នសមត្តកិច្ចពាក់ព័ន្ធតាមមូលដ្ឋាត្រូវធ្វើការណែនាំអប់រំប្រជាពលរដ្ឋ និងសមត្តកិច្ចត្រូវស្រាវជ្រាវមុខ សញ្ញាមេខ្យល់ត្រូវរកចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់ និងកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមទប់ស្កាត់ពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់តាមរយះមេខ្យល់និងត្រូវចាប់អោយបានមេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់មានទៅរកការងារធ្វើនៅក្រុងបាងកកនិងលួចចូលទៅរកកាប់ឈើក្រញ៉ូងដោយខុសច្បាប់ ៕

website_news/2017230202.txt · Last modified: 2017/08/24 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki