website_news:2017230203

អាជ្ញាធរថៃចាប់បញ្ជូនពលករខែ្មរខុសច្បាប់ជាង១០០នាក់មកប្រទេសវិញ

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 22 កុម្ភៈ 2017 ម៉ោង 06:40:PM

បាត់ដំបង៖ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន១២៩នាក់ (ស្រី៣៨នាក់) ដែលលបលួចចូលទៅធ្វើកម្មករនៅទឹកថៃបញ្ជូនមកប្រទេសខែ្មរវិញ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូងឃុំបឹងរាំង ស្រុកកំរៀង។ ក្រោយពីធ្វើការអប់រំហើយ ក៏បញ្ជូនពលករទាំងនោះ ទៅស្រុកកំណើតវិញ។

លោក ឈុន វឿន មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា ពលករខែ្មរចំណាកស្រុកខុសច្បាប់ចំនួន១២៩នាក់ មានស្រី៣៨នាក់ ដែលបានចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ត្រូវបានតម្រួត និងអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសខែ្មរវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២២ខែកុម្ភៈ។

បន្ទាប់ពីធ្វើការណែនាំ និងអប់រំដល់ពលករចំណាកស្រុកទាំងអស់ ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិត ក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់ទម្លាប់រួចមក អាជ្ញាធរកម្ពុជាបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួន៕

website_news/2017230203.txt · Last modified: 2017/08/24 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki