website_news:2017230206

ថៃបញ្ជូនសពពលករខែ្មរម្នាក់តាមច្រកដូងស្រុកកំរៀង

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 10:38:AM

បាត់ដំបង៖ នៅច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរថៃបានដឹកសពពលករខែ្មរម្នាក់ តាមរថយន្តមកប្រគល់ជូនអាជ្ញាធរខែ្មរ ដើម្បីប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ។

ប្រភពពីលោក ឈុន វឿន មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា សពពលករខែ្មរដែលស្លាប់ដោយសារជំងឺគាំងបេះដូងមានឈ្មោះ ស្រ៊ុន ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិអង្គារដី ឃុំព្រៃភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានស្លាប់ដោយជំងឺគាំងបេះដូង នៅខេត្តនុន ប្រទេសថៃ កាលពីថ្ងៃទី២១ ខែកុម្ភៈ។ សាកសពត្រូវបានអាជ្ញាធរខែ្មរប្រចាំនៅច្រកទ្វារអន្តរជាតិដូង ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតក្នុងព្រឹកថ្ងៃដដែល៕

website_news/2017230206.txt · Last modified: 2017/08/24 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki