website_news:2017230207

ក្រសួងការ បរទេសរៀបចំ មាតុភូមិនិវត្តន៍ ជូនពលរដ្ឋខ្មែរ១១នាក់ ដែលចូលទៅសុំទាន និងលក់ឆ្នោត ខុសច្បាប់ នៅវៀតណាម

http://dap-news.com/kh ព្រហស្បតិ៍, ២៣ កុម្ភៈ ២០១៧ 12:48 ដោយ: អេង ប៊ូឆេង ID:012

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្ដរជាតិ លោកជុំ សុន្ទរី បានលើក ឡើងថា ស្ថានអគ្គកុង ស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសហការជាមួយ អាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍ ប្រជាពលរដ្ឋខ្មែរចំនួន ១១នាក់ “ក្នុងនោះមានកុមារ ចំនួន ៧នាក់” ដែលចូលទៅ សុំទាន និងលក់ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមិញ។

យោងតាមសេចជូនដំណឹង របស់ក្រសួងការបរទេស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា “ពលរដ្ឋទាំង ១១នាក់ មានចន្លោះពី៣ឆ្នាំ ដល់៧៧ឆ្នាំ មកពីស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយ រៀងចំនួន ១០នាក់ និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំនួន១នាក់ ត្រូវបានអាជ្ញាធរវៀតណាម ឲ្យស្នាក់ នៅបណ្ដោះ អាសន្នក្នុងមជ្ឈមណ្ឌល គាំពារសង្គម នៅទីក្រុងហូជីមិញ មុនពេលបញ្ជូន មកប្រទេសកម្ពុជា វិញ”។

សូមបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជា នឹងជូនពលរដ្ឋខ្មែរទាំង១១នាក់ មកកម្ពុជាវិញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ តាមច្រកទ្វារ ព្រំដែនអន្ដរជាតិបាវិត ហើយនឹងបន្ដប្រគល់ជូន មន្ទីរសង្គមកិច្ចខេត្ត ស្វាយរៀង៕

website_news/2017230207.txt · Last modified: 2017/08/24 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki