website_news:2017230301

ឧត្តមសេនីយ៍ ប៊ុន សេង នៅពីក្រោយលោក តុល សារិន ហៅខ្លឹងក្នុងការនាំចេញពលករខ្មែរ និងទំនិញពីសៀម តាមច្រករបៀង?

http://dpnnews.com/ Posted by ដំណឹងភ្នំពេញ on 20/03/2017

បន្ទាយមានជ័យ ៖ មានសេចក្តីរាយការណ៍ថា៖ឈ្មោះ តុល សារិន ហៅខ្លឹងមន្ត្រីយោធានៃយោថភូមិភាគ៥ បានបើកច្រករបៀងមួយកន្លែងនៅភូមិជោគជ័យ(ណងចាន់)ដើម្បីនាំពលករឆ្លងដែនខុសច្បាប់ទៅធើ្វការខុច្បាបើនៅប្រទេសថៃ។ច្រករបៀងខាងលើមិនត្រឹមតែនាំមនុស្សឆ្លងដែននោះទេ គឺថែមទាំងទំនិញគេចពន្ធសព្វសារពើចូលមកកម្ពុជាទៀតផង ។

ដោយសារតែគេឃើញឈ្មោះ ៖ឈ្មោះ តុល សារិន ហៅខ្លឹងប្រព្រឹត្តសកម្មភាពចឹងដោយរលូន គ្មានចំណាត់ការពីលោកឧត្តមសេនីយ៍ ប៊ុន សេង ដែលជាមេកើយ បើទោះណាចាមានសារព័ត៌មានចេញផ្សព្វផ្សាយ បណ្ដាលឲ្យការរិះគន់ពីប្រជាពលរដ្ឋថាលោកឧត្តមសេនីយ៍ប៊ុន សេង អគ្គបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការភូមិភាគទី៥ខេត្តបាត់ដំបងគឺជាអ្នកបើកដៃឲ្យឈ្មោះតុល សារិន ហៅខ្លឹងធ្វើដើម្បីរកចំណូល។

ប្រភពពីសមត្តកិច្ចផ្សេង បានឲ្យដឹងបន្ថែមថា៖ មន្ត្រីយោធាដែលឈរជាមេច្រករបៀងខុសច្បាប់នៅចំណុចជោគជ័យ(ណងចាន់)មានទូនាទីឌុបលើគ្នា។ ទី១ជាអនុប្រធានការិយាល័យភូមិភាគ៥និងជាអនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ ហើយសព្វថ្ងៃនេះមន្ត្រីរូបនោះមានភរិយាជាជនបរទេសទៀត ដើម្បីស្រួលងាយក្នុងការដឹកជញ្ជូនទំនិញគេចពន្ធ និងនាំយកពលករទៅលក់កម្លាំងពលកម្មនៅប្រទេសថៃ ។

នៅរៀងរាល់ថ្ងៃនេះ ច្រកជោគជ័យណងចាន់ លោក តុល សារិន បានរៀបចំសេនារីយោឲ្យមេខ្យល់ដឹកពលករមកស្តុបទុកនៅច្រករបៀងរបស់ខ្លួនទម្រាំដល់ ពេលយប់ដឹករថយន្តថៃចូលមកយកពីច្រកនោះឆ្ពោះទៅប្រទេសថៃ ។ ជាការពិតណាស់ សមត្ថកិច្ចល្មមៗមិនហ៊ានចេញមុខចុះបង្ក្រាបទីតាំងលោកតុលសារិនទេ ព្រោះបុគ្គលនេះមានឥទ្ធពលខ្លាំងទាំងនោះក្នុងស្រុកនិងក្រៅស្រុក ជាងនេះទៅទៀតអ្វីដែលសំខាន់នោះគឺគេសង្ស័យថា លោកឧត្តមសេនីយ៍ ប៊ុន សេង នៅពីក្រោយខ្នងលោកតុល សារិន ហៅខ្លឹងនោះទើបគេមិនហ៊ានតែម្តង ។

ពាក់ពន្ធ័នឹងសេចក្តីរាយការណ៍ករណីខាងលើភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពី លោកឧត្តមសេនីយ៍ ប៊ុន សេង បាននៅឡើយទេ។សង្ឃឹមនឹងមានការបកស្រាយឬលុបចោលសកម្មភាពដែលលោក តុល សារិន ហៅខ្លឹងបង្កឡើងនៅច្រករបៀងខាងលើជាមិនខាន ៕

website_news/2017230301.txt · Last modified: 2017/08/24 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki