website_news:2017230305

ក្រឡាប់រថយន្តនៅថៃស្លាប់ពលករខ្មែរម្នាក់

http://ppt-news.net ចេញផ្សាយ ថ្ងៃទី 23/03/2017

រាជធានីភ្នំពេញ ៖ សមាជិកគ្រួសារខ្មែរឥស្លាមចំនួន៣នាក់ ក្នុងនោះ មានប្តីឈ្មោះ តាំ តុន អាយុ៤០ឆ្នាំ ប្រពន្ឋ ឈ្មោះ សាន ម៉ារី អាយុ៣៧ឆ្នាំនិងកូនស្រី ឈ្មោះ សាណា អាយុ៧ឆ្នាំ មានទីលំនៅក្នុងភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង បានធ្វើចំណាកស្រុកចូលទៅធ្វើជាកម្មករបេះផ្លែឈើ នៅក្នុងខេត្តច័ន្ទបូរី ប្រទេសថៃ ហើយត្រូវទទួលរងគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តខណៈពេលថៅកែថៃដឹកពួកគេទៅធ្វើការបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ទាំង៣នាក់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧កន្លងទៅ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្តច័ន្ទបូរី ។ តែដោយអ្នករងគ្រោះមានសភាពធ្ងន់ធ្ងរ ពេកស្ត្រីត្រូវជាម្តាយឈ្មោះ សាន ម៉ារី ត្រូវបានស្លាប់នៅក្នុងមន្ទីរពេព្យថៃនៅវេលាម៉ោង១និ៤នាទីរសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នោះបាតទៅ ចំណែកឪពុកនិងកូនស្រីត្រូវបានគ្រូពេទ្យថៃសង្គ្រោះផុតពីស្លាប់ ហើយត្រូវបានបញ្ជូនមកស្រុកខ្មែរវិញហើយ តាមច្រកឡែម ។

ដោយឡែកចំពោះអ្នក ស្លាប់ ម្តាយនិងក្រុមគ្រួសារបានសុំយកសព មកធ្វើបុណ្យឯលំនៅដ្ឋានក្នុងខេត្តកោះកុងវិញ តែខាងមន្ទីរពេទ្យថៃ មិនព្រមអនុញ្ញាតិអោយយកសពចេញឡើយ ដោយតម្រូវអោយគ្រួសារសពបង់លុយថ្លៃពេទ្យ ចំនួន៥ម៉ឺនបាត ទើបអោយយកសពចេញ ទោះបីមានការអង្វរកពីគ្រួសារសពយ៉ាងណាក៏ដោយ ចាប់តាំងពីថ្ងៃទី២០ រហូតមកដល់ពេលនេះ(ថ្ងៃទី២២) ។

ទោះជាយ៉ាងណា តារយៈអ្នកសារពត៌មានករណីនេះត្រូវបាន ដឹងដល់លោកអភិបាលខេត្តកោះកុងហើយ ហើយលោកកំពុងចាត់តាំង អោយលោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិចាំយាមដើម្បី សំរួលបញ្ហាចំរូងចំរាស់ ជាមួយភាគីពេទ្យថៃ ៕

website_news/2017230305.txt · Last modified: 2017/03/23 16:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki