website_news:2017230306

សពពលករខែ្មរម្នាក់ត្រូវអាជ្ញាធរថៃបញ្ជូនតាមច្រកដូងស្រុកកំរៀង

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 23 មីនា 2017 ម៉ោង 10:30:AM

បាត់ដំបង៖ នៅច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូងឃុំបឹងរាំងស្រុកកំរៀង កាលពីម៉ោង៦និង៤០យប់ថ្ងៃទី២២ខែមីនាឆ្នាំ២០១៧ អាជ្ញាធរថៃបានដឹកសពពលករខែ្មរម្នាក់ តាមរថយន្តមកប្រគល់ជូនអាជ្ញាធរខែ្មរ ដើម្បីប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ។

លោក ឈុន វឿន មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា សពពលករខែ្មរដែលស្លាប់ដោយសារជំងឺគាំងបេះដូងមានឈ្មោះ ជួន សារ៉ុម ភេទប្រុសអាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រជាក់ចិត្ត ឃុំត្រែង ស្រុករតនមណ្ឌល បានស្លាប់ដោយជំងឺគាំងបេះដូងនៅខេត្តឈុនបូរី ប្រទេសថៃ កាលពីថ្ងៃទី២១ខែមករា។

សាកសពត្រូវបានអាជ្ញាធរខែ្មរប្រចាំនៅច្រកទ្វារអន្តរជាតិដូងប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតទាំងយប់៕

website_news/2017230306.txt · Last modified: 2017/08/24 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki