website_news:2017230503

ពលករខុសច្បាប់ 28នាក់លាក់ខ្លួនក្នុងឃ្លុបរថយន្តក្រុងដឹកអ្នកដំណើរត្រូវបានអាជ្ញាធរថៃចាប់ខ្លួន

http://www.khmer-chonburi.com/archives/ 23 MAY 2017ខ្មែរ បាត់ដំបង

អាជ្ញាធរថៃស្ទាក់ចាប់រថយន្តក្រុងដឹកសត្វព្រៃខុសច្បាប់តែបែរជារកឃើញពលករខុសច្បាប់ កំពុងលាក់ខ្លួននៅឃ្លុបដាក់សំភារៈអ្នកដំណើរទៅភូមិភាគខាងត្បូងនាប្រទេសថៃ កាលពីថ្ងៃច័នទី22 ខែឧសភា ឆ្នាំ2017 អាជ្ញាធរថៃប្រចាំខេត្ត ផេតបុរី ប្រទេសថៃ រួមជាមួយ កំលាំង អន្តរាគមន៍ពិសេសថៃបានធ្វើការស្ទាក់ចាប់រថយន្តក្រុងមួយគ្រឿង ក្រោយពីទទួលបទបញ្ជាពីថ្នាក់លើអោយធ្វេីការត្រួតពិនិត្យរថយន្តដឹកអ្នកដំណើរដែលចុះទៅភូមិភាគខាងត្បូង កំពុងរកស៊ីរត់ពន្ធសត្វព្រៃខុសច្បាប់តាមរយៈរកដំណើរ. ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិ(ផេតកាសេម.តាយ) ស្ថិតនៅក្នុងឃុំ វៀងខយ ស្រុកមឿង ខេត្តផេតបុរី ក្នងព្រឹត្តិប័តការនេះក្រុមសមត្ថកិច្ចបានស្ទាក់ឃាត់រថយន្តក្រុងពីជាន់មួយគ្រឿងរបស់ក្រុមSri Suthep Tour Co., Ltd. រថយន្តខាងលើពាក់ស្លាក់លេខ14-2132 នខនស៊ីថាមរាច។

ក្នុងការឆែកត្រួតពិនិត្យក្នុងរថយន្តសមត្ថកិច្ចថៃបានរកឃើញសត្វបក្សីខុសច្បាប់ចំនួន និងរកឃើញពលករខុសច្បាប់សញ្ជាតិខ្មែរ,ភូមា,ឡាវសរុបចំនួន28នាក់ កំពុងលាក់ខ្លួននៅក្នុងឃ្លុបដាក់សំភារៈរបស់អ្នកដំណើរ ក្រោយការរកឃើញពលករខុសច្បាប់សមត្ថកិច្ចថៃបានឃាត់ខ្លួន អ្នកបើកបររថយន្តនិងព្រូរដើម្បីយកមកធ្វើការសាកសួរ ប្រភពពីអ្នកបើកបររថយន្ដបានសារភាពថា រូបគេបានទទួលដឹកពលករខុសច្បាប់ពីខេត្ដសាមុតសាខន ទៅខេត្តនខនស៊ីថាមរាច ដោយគិតថ្លៃហុយធ្វើដំណើរក្នុងម្នាក់800បាតទៅ1000បាត ប្រភពដដែលបានបន្តថាពលករខុសច្បាប់ទាំងអស់បានធ្វើដំណើរទៅស្វែងរកការងារធ្វើនៅខេត្ត នរខនស៊ីថាមរាច តែក៏ត្រូវសមត្ថិច្ចចាប់ខ្លួនមុនទៅដល់។ ក្រោយពេលធ្វើការសាកសួររួចសមត្ថកិច្ចបានប្រគល់ពលករខុសច្បាប់ទាំងអស់ទៅអោយប៉ូលិសអន្តោប្រវេសន៍ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017230503.txt · Last modified: 2017/05/23 09:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki