website_news:20172306001

ហាមដាច់ខាតមិនឲ្យពលករខ្មែរ បើកបរត្រាក់ទ័រនិងគោយន្តកន្ត្រៃភ្ជួរស្រែ បេីចាប់បានត្រូវផាកពិន័យជាប្រាក់ចំនួន 4 សែនបាត

http://www.khmer-chonburi.com/archives/ ដំណឹងពលករឆ្លងដែន | June 23, 2017

កាលពីថ្ងៃពុធទី21 ខែមិថុនា ឆ្នាំ2017 ខេត្ដស្រះកែវបានបើកកិច្ចប្រជុំរកដំណោះស្រាយរឿងការគ្រប់គ្រង ពលករខ្មែរដែលស្របច្បាប់ និងការជួញដូរមនុស្ស នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតនៅក្នុងខេត្ដស្រះកែវប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តស្រះកែវ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ប្រជាពលរដ្ឋថៃនៅតាមតំបន់បន្ទាត់ព្រំដែនកម្ពុជាថៃ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាដែលកើតឡើងដោយសារជនអន្តោប្រវេសន៍ខុសច្បាប់ ដូចជាករណីហាមឃាត់មិនឲ្យពលករខ្មែរបើកបរ(ត្រាក់ទ័រនិងគោយន្តកន្ត្រៃភ្ជួរស្រែ)និងនៅលើផ្លូវសាធារណៈដាច់ខាត បើសិនជានិយោជិតណាមួយ បណ្ដោយឬបំពានច្បាប់ដែលហាមឃាត់នេះ និងត្រូវច្បាប់ចាប់ផាកពិន័យជាប្រាក់ចំនួន4 សែនបាត(400000฿)ពីថៅកែដែលជាអ្នកគ្រប់គ្រងពលកររូបនោះ។

website_news/20172306001.txt · Last modified: 2017/06/23 10:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki