website_news:20172306002

ពលករខ្មែរខុសច្បាប់46នាក់ធ្វើការ នៅខេត្តរះយ៉ងត្រូវអាជ្ញាធរថៃចាប់ខ្លួន

http://www.khmer-chonburi.com/archives/ ដំណឹង ពលករឆ្លងដែន June 22, 2017

អាជ្ញាធរថៃចាប់ពលករខ្មែរខុសច្បាប់ធ្វើការនៅខេត្តរះយ៉ងបានចំនួន46នាក់់ ធ្វើការបញ្ជូនអោយវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។ កាលពីថ្ងៃព្រហស្បតិ៍ទី22 ខែមិថុនា ឆ្នាំ2017 កំលាំងសមត្ថកិច្ចថៃប្រចាំខេត្តរះយ៉ង ប្រទេសថៃបានធ្វើការចុះចាប់ខ្លួន ពលករអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងធ្វើការនៅក្នុងបុរី Village Chanana 7 ស្ថិតនៅក្នុងឃុំមាបតាភុត ស្រុកមឿង ខេត្តរះយ៉ង ក្នុងការចុះចាប់ខ្លួនពលករខុសច្បាប់លើកនេះសមត្ថកិច្ច ថៃឃាត់ខ្លួនពលករខុសច្បាប់សញ្ជាតិ ខ្មែរ ចំនួន46នាក់ ប្រុស30នាក់ស្ត្រី16នាក់ តាមការត្រួតពិនិត្យសមត្ថកិច្ចបានអោយដឹងថា ក្នុងបុរីសំណង់ខាងលើមានពលករមានលិខិតអនុញ្ញាតធ្វើការត្រឹមត្រូវចំនួន123នាក់ មានប្រុស 78នាក់ ស្ដ្រី44នាក់ កាន់លិខិតឆ្លងដែនចំនួន 72នាក់។ សម្រាប់ពលករខុសច្បាប់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបែងចេញជាពីប្រភេទទី1 គឺប៉ាស្ទ័រផុតកំណត់វីសា មាន4នាក់ ពិន័យជាប្រាក់ក្នុង1 ថ្ងៃ500฿ ប្រភេទទី2 គឺបញ្ជូនអោយសមត្ថកិច្ចអន្ដោប្រវេសន៍ចាត់វិធានការ បញ្ជូនអោយវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។

website_news/20172306002.txt · Last modified: 2017/06/23 10:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki