website_news:20172306004

សំណុំរឿងសញ្ចារកម្មក្នុងហាងម៉ាស្សា កណ្តាលរាជធានីភ្នំពេញ តុលាការផ្តន្ទាទោសមេបនដាក់ពន្ធនាគារចំនួន២ឆ្នាំ៧ខែ

http://www.freshnewsasia.com/index.php/en/localnews/ 2017-06-23

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើឈ្មោះ លឹម វិញ ភេទប្រុស អាយុ៦១ឆ្នាំ ដែលជាប់ចោទពីបទសញ្ចារកម្ម (បើកហាងម៉ាស្សា បង្កប់សេវាជួញដូរភេទ) ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ៧ខែ តែទោសនោះត្រូវព្យួរ២ឆ្នាំ។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណី ធ្វើការចោទប្រកាន់តាមសំណុំរឿងដែលបញ្ជូនពីនគរបាលយុត្តិធម៌។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនសង្ស័យ ឈ្មោះ លឹម វិញ អាយុ៦១ឆ្នាំ ដែលបើកហាងម៉ាស្សានៅផ្ទះល្វែង២ តាមបណ្ដោយផ្លូវ២៧១ ហើយក្នុងនោះសមត្ថកិច្ចរកឃើញមាន ស្ត្រីវ័យក្មេងចំនួន០៧នាក់ផងដែរ៕

website_news/20172306004.txt · Last modified: 2017/06/23 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki