website_news:20172306006

ស្ថានទូតកម្ពុជាជួយពលរដ្ឋខ្មែរ៤នាក់ឲ្យត្រឡប់មកកម្ពុជាវិញក្រោយអាជ្ញាធរឡាវចាប់ខ្លួន

http://www.rasmei-kampuchea-news.html ដោយ ៖វិបុល ថ្ងៃទី 23 មិថុនា 2017 ម៉ោង 12:45:PM

(ភ្នំពេញ) ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាក់សេ ប្រទេសឡាវ បានសម្របសម្រួលជាមួយនគរបាលខេត្តចំប៉ាសាក់ឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន០៤នាក់ ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធជាមួយបទល្មើសផ្សេងៗគ្នានាថ្មីៗនេះ។នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស។ តាមសេចក្ដីប្រកាសដែលចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង០៤នាក់ដែលត្រូវអាជ្ញាធរប្រទេសឡាវចាប់ខ្លួននោះ ត្រូវបានដោះលែងហើយ ដោយអនុញ្ញាតឲ្យកម្ពុជាវិញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។ សេចក្ដីប្រកាសនេះ បានបញ្ជាក់ទៀតថា ពលរដ្ឋខ្មែរដែលត្រូវដោះលែងនោះ ជាប់ពាក់ព័ន្ធជាមួយបទល្មើសប្រើប្រាស់ជាតិផ្ទុះដោយគ្មានការអនុញ្ញាត, ឆ្លងដែននិងរៀបការខុសច្បាប់, ប្រើប្រាស់សៀវភៅគ្រួសារឡាវ និងរៀបការខុសច្បាប់។ ក្រោយការសម្របសម្រួល ពលរដ្ឋទាំង៤នាក់នេះ បានមកដល់កម្ពុជាវិញហើយ ដោយមានសាច់ញាតិទទួលនៅព្រំដែនកម្ពុជា-ឡាវ៕

website_news/20172306006.txt · Last modified: 2017/06/23 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki