website_news:2017230801

លោកអូស្មាន ហាស្សាន់ ៖ ស្ថានទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែតចេញលិខិតផ្លូវការឲ្យស្ដ្រីឥស្លាមចាញ់បោកក្រុមហ៊ុនមួយ ទៅធ្វើការនៅបរទេសបានវិលមកស្រុកកំណើតវិញហើយ

http://www.ariyothom-news.html (ថ្ងៃទី 23 August 2017 ម៉ោង 5:52 am)

ភ្នំពេញ ៖នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៧នេះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ឲ្យដឹងថា ស្ដ្រី ជនជាតិខ្មែរឥស្លាមម្នាក់ ដែលចាញ់បោកក្រុមហ៊ុន១ ទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអូឌីត ហើយបាត់ដំណឹងអស់រយៈពេលជាង១២ឆ្នាំនោះ ពេលនេះស្ថានទូតកម្ពុជា ប្រចាំនៅរដ្ឋកូវ៉ែតបាន ចេញលិខិតបើកផ្លូវចុះថ្ងៃទី២០សីហា ដែលមានតម្លៃស្នើនឹងលិខិតឆ្លងដែន នឹងអាចឲ្យស្ដ្រីរូបនេះមកកម្ពុជាវិញបាន ។ ការងារនេះត្រូវសម្រេចដោយរលូន ក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្ដុះ បណ្ដាល វិជ្ជាជីវៈ ជាមួយក្រសួងការបរទេស និងកិច្ចសហប្រ តិបត្តិ ការអន្ដរជាតិ និងស្ថានទូតកម្ពុជា ប្រចាំនៅរដ្ឋកូវ៉ែតតែម្ដង។ លោក អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា ស្ដ្រីរូបនេះបច្ចុប្បន្ន កំពុងស្នាក់នៅមជ្ឈមណ្ឌលគាំពារកិច្ចការស្ត្រីបម្រើតាមផ្ទះ នៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយនឹងត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។រាល់ការចំណាយនៃការធ្វើដំណើរវិលមកកម្ពុជាវិញសហគមន៏ខ្មែរឥស្លាម ជាអ្នកឧបត្ថម្ភទាំងអស់។

កាលពីថ្ងៃទី១៩ សីហា កន្លងមកនេះ លោក អូស្មាន់ ហាស្សាន់ បានប្រកាសតាមបណ្ដាញទំនាក់ទំនងសង្គម (ហ្វេស ប៊ុក)ថា ៖លោកនឹងស្រាវជ្រាវរកស្ដ្រី សុះ សាណាស់ (រ៉ទស់) ហើយនឹងជួយឲ្យស្ដ្រីរូបនេះបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ដ្រី សុះ សាណាស់ (រ៉ទស់) ជាអ្នករស់នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី១២ឆ្នាំមុន តាមរយៈក្រុមហ៊ុនមួយ ហើយបានបាត់ដំណឹងរហូតមកដល់ថ្ងៃទី១៧ ខែសីហា នេះ ទើបទទួលបានដំណឹងរបស់ស្ដ្រីដែលបានបង្ហោះនៅលើ បណ្ដាញសង្គម ហ្វេសប៊ុក របស់នាង សុំការអន្ដរាគមន៏ពីរាជរដ្ឋា ភិបាលកម្ពុជា ជួយឲ្យខ្លួនបានវិលត្រឡប់មកស្រុកកំណើតវិញ ៕

website_news/2017230801.txt · Last modified: 2017/08/29 17:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki