website_news:2017230803

សម្តេចតេជោ៖ បើគ្មានការដឹកនាំ របស់រាជរដ្ឋាភិបាល ពលករខ្មែរក៏មិនអាច ទៅធ្វើការនៅ ក្រៅប្រទេសទេ

http://www.daem-ampil-news.html ថ្ងៃពុធ, ២៣ សីហា ២០១៧ 09:39 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បើគ្មានការរបស់រាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋខ្មែរក៏មិនអាច ទៅធ្វើការងារនៅក្រៅ ប្រទេសបានដែរ។

សម្តេចបានថ្លែងក្នុង ពិធីសំណេះសំណាល ជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ថា សូមផ្តាំផ្ញើទៅកម្មករ-កម្មការិនី នៅក្រៅប្រទេស ដែលមានជាង១លាននាក់ នៅថៃ កូរ៉េខាងត្បូង។ សម្តេចបន្តថា “មិនមែនជាការងារដាច់ឡែក របស់ក្មួយៗនោះ គឺបានមកពីការប្រឹងប្រែង សម្បើមណាស់ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលឲ្យបានទទួលការងារ ធ្វើដោយស្របច្បាប់នៅក្រៅប្រទេស និងបង្កើតការងារនៅក្នុងស្រុក ដើម្បីបានក្មួយពេល ត្រឡប់មកវិញ មានការងារធ្វើនៅក្នុងស្រុកវិញ។ ការងារនៅក្រៅប្រទេស ក៏ជាផ្នែកមួយនៃការងារ នៅក្នុងប្រទេសដែរ”។

website_news/2017230803.txt · Last modified: 2017/08/29 17:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki