website_news:2017230804

សម្តេចតេជោ៖ ខ្ញុំនឹងរងចាំមើល លោកស្រី អ៊ុងសានស៊ូជី តើ១០ឆ្នាំទៀត អាចយកពលករខ្លូន នៅថៃទៅវិញបានទេ

http://www.daem-ampil-news.html ថ្ងៃពុធ, ២៣ សីហា ២០១៧ 10:01 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងរង់ចាំ លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ ថា តើនឹងអាចមានលទ្ធភាពយកពលករខ្លួនដែលធ្វើការនៅប្រទេសថៃ ទៅប្រទេសកំណើតវិញបានទេ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ការថ្លែងរបស់សម្តេចនេះ ក្រោយពីមានអ្នកឌឺដងទៅសម្តេចថា “តោះយើងនាំទៅរកការងារធ្វើនៅប្រទេសថៃ ខណៈក្នុងដំណើរ ទស្សនកិច្ចរបស់លោកស្រី អ៊ុង សានស៊ូជី នៅប្រទេសថៃ លោកស្រីននិយាយថា តោះទៅផ្ទះយើងវិញ”។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ សម្តេចតេជោ បានថ្លែងថា “សុំកាប់ថ្មចំណាំ តើលោកស្រីអាចធ្វើបានទេក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ក្នុងការយកពលករ ខ្លួនទៅប្រទេស កំណើតវិញ”។ សម្តេចថា ក្នុងប្រទេសមីយ៉ាន់ម៉ា ពលករធ្វើការទទួលប្រាក់ខែមិនដល់៧០ដុល្លារទេ ដូច្នេះ ពលករគេសុខចិត្តធ្វើការនៅថៃហើយ៕

website_news/2017230804.txt · Last modified: 2017/08/29 17:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki