website_news:2017230807

កម្មករចុះទូកម្នាក់ មកសុំអង្វរសុំឲ្យតម្រួតចាប់ខ្លួន បន្ទាប់ពីត្រូវថៅកែថៃបោកមិនបើកប្រាក់ខែអោយ

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 22, 2017

ធ្វើការនៅលើទូកនេសាទត្រី15យប់15ថ្ងៃ ត្រូវថៅកែបោកមិបើកប្រាក់អោយ អង្វរឲ្យតម្រួតចាប់ដើម្បីបានទៅផ្ទះវិញខេត្តឈុនបុរី÷ កាលពីថ្ងៃអង្គារទី22 ខែសីហា ឆ្នាំ2017 មានករណីកម្មករចំណាកស្រុកខុសច្បាប់ ម្នាក់់ឈ្មោះថូ ភេទប្រុស អាយុ 36ឆ្នាំ សញ្ជាតិ( ម៉ម) ចូលមកអង្វរសុំអោយសមត្ថកិច្ចថៃចាប់បញ្ជូនខ្លួនដើម្បីវិលត្រឡប់ទៅស្រុកកំណើតវិញ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលា12 ថ្ងៃត្រង់ ស្ថិតនៅត្រង់ប៉ុស្តិ៍ត្រួតពិនិត្យទ្រុត ស្រុកមឿងខេត្តឈុនបុរី ប្រភពពី ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថៃអោយដឹងថា រូបគេជាកម្មករធ្វើការនៅលើរទូកនេសាទត្រី នៅក្នុងខេត្តសាមុតសង់ក្រាម ហើយបានធ្វើការនៅលើទូកនេសាទត្រីមួយគ្រឿង អស់រយះពេល15យប់15ថ្ងៃ តែត្រូវថៅកែទូកនោះមិនបើកប្រាកខែអោយ ហើយគាត់ក៏លួចរត់ចេញពីទូកនេសាទនោះរួចធ្វើដំណើរដើរតាមផ្លូវមករឿយ អស់រយះពេល5ថ្ងៃ ទើបមកខេត្ដឈុនបុរី ហើយក៏ជួបនិងតម្រួតក៏ចូលមកសុំអង្វអោយតម្រួតចាប់ខ្លួនដើម្បី បញ្ជូនគាត់ទៅប្រទេសខ្លួន ព្រោះរូបគាត់នឹកប្រពន្ធកូនដែលកំពុងឈឺនៅឯស្រុកកំណើតកំពុងត្រូវការប្រាក់ព្យាបាល។

website_news/2017230807.txt · Last modified: 2017/08/29 17:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki