website_news:2017231102

បង្ក្រាបហាងម៉ាស្សាកោសជប់បង្កប់សេវាផ្លូវភេទរំដោះនារីរងគ្រោះ៣នាក់ជាអនីតិជន

http://www.rasmei-kampuchea-news.html November 23, 2017

(ភ្នំពេញ)៖កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សបានជួយអន្តរគមន៍ក្នុងការបង្ក្រាបហាងម៉ាស្សាកោសជប់១៦៨ ដែលបង្កប់សេវាផ្លូវភេទដោយរំដោះនារីរងគ្រោះចំនួន៣នាក់ជាអនីតិជន។ការបង្ក្រាបទីតាំងម៉ាស្សាខាងលើនេះបានធ្វើឡើងនៅទីតាំងហាងម៉ាស្សាកោសជប់១៦៨ តាមបណ្ដោយផ្លូវ១៨៦២ ស្ថិតនៅភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ប្រតិបត្តិការនេះដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឧត្តសេនីយ៍ត្រីចាន់កិតិខុមស្នងការរងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។ស្ត្រីសង្ស័យជាម្ចាស់ទីតាំងខាងលើនេះមានឈ្មោះហុងលាភអាយុ៤៥ឆ្នាំ ភេទស្រីស្នាក់នៅផ្ទះទីតាំងហាងម៉ាស្សាកោសជប់១៦៨ តាមបណ្ដោយផ្លូវ១៨៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

មន្ត្រីនគរបាល បានឲ្យដឹងថា មុនពេលឈានដល់ការចុះបង្ក្រាបទីតាំងហាងម៉ាស្សានេះ គឺកម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវដឹងច្បាស់ថា ទីតាំងខាងលើនេះ ដោយដាក់យីហោ កោសជប់ ប៉ុន្តែលួចបង្កប់បំរើសេវាផ្លូវភេទ ។ ប្រភពព័ត៌មានពីជនរងគ្រោះ ក៏បានឲ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ីចាប់ពីម៉ោង០៨ព្រឹកដល់ម៉ោង០២ទាបភ្លឺ ដោយពេលខ្លះមានភ្ញៀវចូលមកម៉ាស្សាតម្លៃ១ម៉ោង១០.០០០រៀល។ភ្ញៀវខ្លះក៏មករួមភេទ ដោយរួមភេទម្ដងតម្លៃ២០ដុល្លារទៅ៣០ ដុល្លារ។

បច្ចុប្បន្នស្រី្តដែលជាម្ចាស់ទីតាំងហាងម៉ាស្សាត្រូវបានកម្លាំងនគរបាលបញ្ចូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន ចាត់ការតាមច្បាប់ ។ ចំណែកនារីរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅមន្ទីរ សង្គមកិច្ច ដើម្បីធ្វើការអប់រំបន្ត ៕S/ដោយ៖ម៉េងសែ

website_news/2017231102.txt · Last modified: 2017/11/23 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki