website_news:2017231103

ម.ស.ម.ក នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី អាពាហ៍ពិពាហ៍ ស្មុំកូននិងការទទួលស្គាល់ យេនឌ័រ នៅកម្ពុជា

https://www.dap-news.com/kh ថ្ងៃពុធ, ២២ វិច្ឆិកា ២០១៧ 17:31 ដោយ: ធី លីថូ ID:019

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (ម.ស.ម.ក ) នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីចេញផ្សាយ របាយការណ៍ថ្មី ដែលមានចំណងជើងថា ”គ្រួសារឥន្ទធនូកម្ពុជា ៖សិទ្ធអាពាហ៍ពិពាហ៍ ស្មុំកូន និងការទទួលស្គាល់ យេនឌ័រ នៅប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នាផ្ទះមេត្តា ភ្នំពេញ វេលាម៉ោង ៨និង៣០នាទីព្រឹក។

សន្និសីទមានគោលបំណងបង្ហាញ ភស្តុជាក់ស្ដែងទាក់ទង និងស្ថានភាពពិតរបស់ស្រ្តី បុរសស្រលាញ់បុរសដូចគ្នា អ្នកស្រលាញ់ទាំងពីរភេទ អ្នកប្ដូរភេទ អន្តរភេទ និងអ្នកដែល មិនទាន់បានកំណត់អត្តសញ្ញាណ (អ្នកស្រលាញ់ភេទដូចគ្នា) ក្នុងកម្ពុជាដែលបាន ជាប់ពាក់ព័ន្ធនិងសិទ្ធអាពាហ៍ពិពាហ៍ ស្មុំកូន និងការទទួលស្គាល់ យេនឌ័រ ហើយនិងការផ្ដល់ អានុសាសន៍យ៉ាងច្បាស់ សម្រាប់ការដោះស្រាយបញ្ហា ដែលបាន រកឃើញ៕

website_news/2017231103.txt · Last modified: 2017/11/23 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki