website_news:2017231104

រដ្ឋាភិបាល រៀបចំគោលការណ៍សោធននិវត្តសម្រាប់ពលករចំណាកស្រុក

https://thmeythmey.com/ ថ្ងៃទី22, Nov 2017 , 8:39 pm ដោយ: ថ្មីៗ

ភ្នំពេញ៖ រដ្ឋាភិបាល កំពុងរៀបចំគោលការណ៍ប្រាក់សោធននិវត្ត សម្រាប់ពលករដែលកំពុងធ្វើការនៅក្រៅប្រទេស ដើម្បីឲ្យពួកគេទទួលបានអត្ថប្រយោជន៍ ក្រោយពីអស់លទ្ធភាពបំពេញការងារ នាពេលអនាគត។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា គោលការណ៍សោធនិវត្ត ត្រូវបានរដ្ឋាភិបាល កំពុងសហការជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរៀបចំលើគោលការណ៍រួមនេះ។ បើតាមសម្ដេច ហ៊ុន សែន ក្រៅពីគោលការណ៍ប្រាក់សោធននិវត្តនេះ រដ្ឋាភិបាលក៏កំពុងសហការរៀបចំដោះស្រាយបញ្ហាសម្រាប់ពលករចំណាកស្រុក ចំនួន៤ចំណុចទៀតផងដែរ។

website_news/2017231104.txt · Last modified: 2017/11/23 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki