website_news:2017231108

អំឡុងខែតុលាឆ្នាំ២០១៧អ្នកដំណើរដែលចេញចូលកម្ពុជា.ថៃតាមច្រកទ្វាអន្តជាតិនិងច្រកទ្វារតំបន់មានចំនួន៧១៧.៣៩២នាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ១៣:៤២ ប៊ុន ធឿន បន្ទាយមានជ័យ ៖ អំឡុងខែតុលា ឆ្នាំ២០១៧ អ្នកដំណើរដែលចេញចូលកម្ពុជា-ថៃតាមច្រកទ្វាអន្តជាតិប៉ោយប៉ែត និងច្រកទ្វារតំបន់ម៉ាឡៃ និងច្រកតំបន់បឹងត្រកួនមានសរុបចំនួន៧១៧.៣៩២នាក់ ។ ដោយយោងតាមតួលេខប្រចាំខែតុលា ឆ្នាំ២០១៧ របស់គណៈកម្មាធិការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានអ្នកដំណើរចេញចូលកម្ពុជា-ថៃមានចំនួន៦៩២.៦១៦នាក់ ស្រី៣៤៨.៣២៦នាក់ និងប្រុស៣៤៤.២៩០នាក់ ក្នុងនោះមានសញ្ជាតិខ្មែរចំនួន ៦០២.០២៨នាក់ ស្រី៣០៤.៣៧៣នាក់ មានសញ្ជាតិបរទេសចំនួន៩០.៥៨៨នាក់ ស្រី៤៣.៩៥៨នាក់ ភ្ញៀវបរទេសចរបរទេសចំនួន៧៧.៣៣៨នាក់ ។

មានពលករចេញចូលទៅធ្វើការនៅបរទេសមានចំនួន១២.២៩១នាក់តាមរយៈ៣៦ក្រុមហ៊ុន និងពលរដ្ឋថៃចូលមកលេងកាស៊ីណូមានចំនួន៣៦.៥៧២នាក់ ស្រី២១.០០២នាក់ និងថៃចេញមានចំនួន៣៦.៣៣២នាក់ ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់អាជ្ញាធរថៃចាប់បញ្ជូនមកមាន៨៦លើកស្មើ ៣.៥៣៨នាក់ ស្រី១.១៥៧នាក់ មានកុមារ៣៨៧នាក់ ។

ដោយឡែកនៅច្រកទ្វារតំបន់ព្រំដែនម៉ាឡៃស្រុកម៉ាឡៃ អ្នកដំណើរឆ្លងកាត់ចេញចូលកម្ពុជា-ថៃមានចំនួន២២.០៥៥នាក់ ស្រី១៣.០៧៧នាក់ កុមារ៨៤៩នាក់ ក្នុងនោះមានសញ្ជាតិខ្មែរចំនួន២១.៤៤៩នាក់ ស្រី១២.៨៤៧នាក់ សញ្ជាតិបរទេសមានថៃចំនួន៦០៦នាក់ ស្រី២៣០នាក់ និងមធ្យោបាយចេញចូលចំនួន៣២៣គ្រឿង និងមនុស្ស១.៤២៥នាក់ ស្រី៧៧៣នាក់ ។ ច្រកទ្វារតំបន់ព្រំដែនបឹងស្រុកថ្មពួកអ្នកដំណើរចេញចូលកម្ពុជា-ថៃមានចំនួន២.៧២១នាក់ កុមារ១៦៥នាក់ ប្រជាពលរដ្ឋថៃចូលមកកម្ពុជាចំនួន១.១០១នាក់ ស្រី២០១នាក់កុមារ១១នាក់ ៕

website_news/2017231108.txt · Last modified: 2017/11/23 15:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki