website_news:2017231109

អាមេរិកដាក់ទោស ឧក្រិដ្ឋជួញដូរមនុស្សម្នាក់ ឲ្យជាប់គុកយូរបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៤៧២ឆ្នាំ

https://www.dap-news.com/kh ព្រហស្បតិ៍, ២៣ វិច្ឆិកា ២០១៧ 11:59 ប្រែសម្រួល: ស៊ុន លី ID:049

Los Angeles: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែវិច្ឆិកានេះ បានឲ្យដឹងថាជនជាប់ចោទម្នាក់ អំពីបទជួញដូរមនុស្សនៅ សហរដ្ឋអាមេរិកត្រូវបានតុលាការ នៃរដ្ឋ Colorado បានសម្រេចកាត់ទោសឲ្យជាប់គុករហូតទៅ ដល់៤៧២ឆ្នាំកាលពី ថ្ងៃអង្គារម្សិលមិញ គឺជាការដាក់ទោសដែលមានរយៈពេល វែងបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសនេះឡើយ។

បុរសដែលមានឈ្មោះថា Brock Franklin អាយុ៣១ឆ្នាំត្រូវបានគេជឿជាក់ថា គឺជាមេដឹកនាំក្រុមជួញដូរគ្រឿងញៀន ដ៏ល្បីនៅអាមេរិកដោយក្នុងនោះខ្លួន ត្រូវបានរងប្រកាន់ទោសទណ្ឌសរុប ទៅដល់៣០ករណី គិតត្រឹមខែមិនាកន្លងមកដោយរួមមាន ទាំងការចាប់ជំរិតផងនិងការប្រព្រឹត្ត អំពើហិង្សាផ្លូវភេទផង។

មេធាវីជនជាប់ចោទបានធ្វើការស្នើសុំតុលាការ ក្នុងការជាប់ទោសតែត្រឹមរយៈពេល៩៦ឆ្នាំឲ្យ បុរស Franklin ប៉ុន្តែតុលាការបានបន្ថែមរយៈពេលដល់ ទៅ៣៧៦ឆ្នាំពីលើការស្នើសុំនេះដែល ជាសំណើរផ្ទាល់ពីក្រុមជនរងគ្រោះ ដែលជាក្មេងស្រី៣នាក់ និងស្ត្រី៥នាក់ដែលមានវត្តមា នៅក្នុងតុលាការផងនោះ៕

website_news/2017231109.txt · Last modified: 2017/11/23 15:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki