website_news:2017240205

កុមារាម្នាក់របស់ពលករខ្មែរត្រូវរថយន្តម៉ាកវីហ្គោថៃកិនបែកក្បាលស្លាប់នៅក្នុងប្រទេសថៃ

http://nokorwatnews.com 23-02-2017

ប្រទេសថៃ៖ កុមារាម្នាក់ដែលត្រូវជាកូនរបស់ពលករខ្មែរត្រូវបានរថយន្តម៉ាកវីហ្គោរបស់ថៃបុកនិងកិនបែកក្បាលស្លាប់។ភ្លាមនោះឳពុកក៏រត់ទៅអោបសពកូនស្រែកយំទាំងក្តីសង្វេកខណៈដែលកុមារងគ្រោះរត់លេងនៅខាងមុខរថយន្ត។ហេតុការណ៍កើតឡើងកាលពី៦ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចភោជនីយដ្ឋានមួយកន្លែងយីហោវ៉ាន់ ភិន ស្រុកក្លងហ្លួង ខេត្តប៉ាធុំថានី ប្រទេសថៃ។

បើតាមប្រភពព័ត៌មានដកស្រង់ចេញពីកាសែតក្នុងប្រទេសថៃឱ្យដឹងថា ឳពុកកុមារងគ្រោះមានឈ្មោះ ហ្វៃ សាលិត អាយុ៣១ឆ្នាំ ធ្វើជាកម្មករនៅភោជនីយដ្ឋានចំណុចកើតហេតុខាងលើកុមារារងគ្រោះមានឈ្មោះ យ៉ុត កន អាយុជិត២ឆ្នាំ ។ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តម៉ាកវីហ្គោពាក់ស្លាកលេខបាងកក៥៦៧១ ម្ចាស់បានបើកមកចូលទទួលទានអាហារនៅភោជនីយដ្ឋាននោះតែម្តង។លុះក្រោយពីទទួលទានអាហាររួចហើយ ម្ចាស់រថយន្តក៏បើករថយន្តចេញទៅវិញ ហើយអ្នកបើករថយន្តមិនបានចាប់អារម្មណ៍មានក្មេងតូចនៅលេងខាងមុខរថយន្ត។ក៏បើករថយន្តចេញបណ្តាលឱ្យបុកនិងកិនក្បាលកុមារងគ្រោះស្លាប់ភ្លាមតែម្តង។នៅពេលនោះទើបបង្កឱ្យមានការភ្ញាក់ ផ្អើលនៅកន្លែងកើតហេតុ។បន្ទាប់មកអ្នកបករថយន្តរងការឃាត់ខ្លួននិងត្រួតពិនិត្យនៅកន្លែង កើតហេតុពីសំណាក់តម្រួតថៃដើម្បីអនុវត្តតាមនីតវីធីច្បាប់នៅក្នុងប្រទេសថៃ ៕ សំ វិច្ឆិកា

website_news/2017240205.txt · Last modified: 2017/02/24 10:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki