website_news:2017240206

ពលករចិន ផ្តាំទៅត្រាំថា យើងមិនបានលួចការងារ របស់នរណាម្នាក់ឡើយ

: http://dap-news.com/kh សុក្រ, ២៤ កុម្ភៈ ២០១៧ 07:49 ប្រែសម្រួល: ណៃ តុលា ID:019

បរទេស៖ ប្រធានាធិបតី សហរដ្ឋអាម៉េរិក គឺលោក ដូណាល់ ត្រាំ និងអ្នកគាំទ្ររបស់លោក បានរិះគន់ចិនថា បានលួចការងារ របស់ពលរដ្ឋអាម៉េរិកកាំង ប៉ុន្តែចំពោះអ្នកដែល លោកដូណាល់ ត្រាំ សន្មតថាជាចោរនោះ បាននិយាយថា ការអះអាងនេះ គឺខុសទាំងអស់។

យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា ដើម្បីដោះស្រាយជាមួយ នឹងការលើកឡើង របស់លោក ត្រាំ ពលករចិន បានប្រាប់សារព័ត៌មាន CNBCថា កិច្ចព្រមព្រៀង គឺបានបញ្ជាក់យ៉ាងច្បាស់ ជាមួយពួកគេ រយៈពេលជាច្រើនឆ្នាំ មកហើយ។ បណ្តាក្រុមហ៊ុន របស់អាម៉េរិក មកបង្កើតនៅសួនឧស្សាហកម្ម ក្នុងប្រទេសចិន និងបានជួលពលករចិន សម្រាប់ជាផ្នែកមួយ រួមជាមួយពលករអាម៉េរិក។ បន្ទាប់ពីក្រុមអាម៉េរិកទាំងនោះ បានលក់ផលិតផល ជាមួយនឹងការប្រកួតប្រជែង កាន់តែខ្លាំងទៅឲ្យអ្នកប្រើប្រាស់ ដែលជាអតិថិជនអាម៉េរិក ដែលទិញក្នុងតម្លៃថោក ចំណែកពលករចិន គឺអាចរកប្រាក់កម្រៃ សម្រាប់មួយផ្នែក ដើម្បីពួកគេបានរួចផុត ពីភាពក្រីក្រ។

ពលករចិនម្នាក់ ដែលធ្វើការនៅក្រុមហ៊ុន អាម៉េរិក ដែលមានទីតាំងនៅទីក្រុង Jiaxing របស់ចិនបានប្រាប់ CNBCថា «ខ្ញុំមិនគិតថា លោក ដូណាល់ ត្រាំ ត្រូវឡើយ។ ក្រុមហ៊ុនអាម៉េរិកកាំង មកបណ្តាក់ទុននៅទីនេះ។ ពួកគេទទួលបានផល ហើយយើងជាអ្នកធ្វើការ។ វាជាយុទ្ធសាស្រ្តឈ្នះ ឈ្នះ៕

website_news/2017240206.txt · Last modified: 2017/02/24 10:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki