website_news:2017240304

អបអរសាទរ ដល់ពលករ ពលការនីខ្មែរនៅប្រទេសកូរ៉េ លែងលំបាកទៀតហើយ

http://realnewscambodia.com/archives On Mar 23, 2017

ដោយមើលឃើញថាបងប្អូនពលករពលការនីខ្មែរនៅប្រទេសកូរ៉េ អត់កន្លែងស្នាក់នៅនិងមានផលលំបាកក្នងការរកកន្លែងស្នាក់នៅជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេបានបញ្ចប់ការងារ ឬផ្លាស់ប្តូរការងារ ពេលនេះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េបានរៀបចំជូនហើយ សម្រាប់ពលករនៅកូរ៉េបានជម្រកបណ្តោះអាសន្ន។បច្ចុប្បន្ននេះក្រោមកិច្ចសហការរវាងគណៈកម្មាធិការបណ្តុះបណ្តាល បញ្ចូនពលករទៅបរទេសនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះ ស្ថានឯកអគ្គរាជទូតកម្ពុជា សមាគមតេជោដើម្បីកម្មករ និងនិយោគជិតខ្មែរយើងបានដោះស្រាយកន្លែងស្នាក់នៅបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅធ្វើការនៅសាធារណៈរដ្ឋកូរ៉េ បានចំនួន៥ទីតាំង រួមមាន៖

តំបន់ស៊ូវ៉ុនអាសាន់(031) តំបន់អឺយចុងប៊ូ និងគីមហេ(055)

1-តំបន់ អាសាន់ ទំនាក់ទំនង លោកស្រី ស្រេង វួចនី Tel: 010 28457292

2-តំបន់ស៊ូវ៉ុន ទំនាក់ទំនងលោកស្រី មែន ចិន្តា Tel: 010 66290017

3-តំបន់ស៊ូវ៉ុន ទំនាក់ទំនង កញ្ញា ជួប ចាន់ភារុន Tel: 010 2356-3973

4-តំបន់គីមហេ ទំនាក់ទំនង លោកសុខា ឌីណា Tel: 010 21515565

5-តំបន់អឺយចុងប៊ូ ទំនាក់ទំនង លោកស្រី គីម ហានឹល Tel: 010 56614114 ។

រាជរដ្ឋាភិបាលតែងតែជំរុញ និងយកចិត្តទុកដាក់ចំពោះអ្នកទៅធ្វេីការនៅកូរ៉េ ជាពិសេសពលករពលការនី៕ ប្រភព៖សាន ព្រុំ

website_news/2017240304.txt · Last modified: 2017/03/24 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki