website_news:2017240401

ច្រករបៀងណងចាន់ និងច្រកអូរបីជាន់ ជាប់ឈ្មោះជាច្រក ដែលមានមនុស្សឆ្លងដែន ខុសច្បាប់ច្រើនជាងគេ

http://dap-news.com/kh សៅរ៍, ២២ មេសា ២០១៧ 17:11 ដោយ: ប៊ុន សំណាង ID:049

បន្ទាយមានជ័យ៖ ច្រកណងរបៀងណងចាន់ និងច្រករបៀងអូរបីជាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅប៉ែកខាងជើង ជាប់គ្នាស្រុកតាមប្រាយ៉ា ស្រុកគោកធ្យូង ខេត្តស្រះកែវប្រទេសថៃ ត្រូវបានគេរកឃើញថា មានពលករឆ្លងដែនខុសច្បាប់ ច្រើនជាងគេ អំឡុងក្រោយពេលបុណ្យចូលឆ្នាំនេះ។

ច្រករបៀងណងចាន់ គឺជាច្រកមួយដែលគ្រប់គ្រង ដោយកម្លាំងយោធាភូមិភាគ៥ និងកម្លាំងយោធាសឹករង ខេត្តបន្ទាយមានជ័យ ច្រកមួយនេះមានទាហានម្នាក់ឈ្មោះ ចាន់ នៅគ្រប់គ្រង ដែលគោលដៅនេះគឺស្ថិតក្រោមការគ្រប់គ្រង រួមរបស់លោកផ្កាយ១ ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ យោធភូមិភាពទី៥ ។

ច្រករបៀងទាំងនេះខាងលើ ត្រូវបានគេមើលឃើញថា ក្រោយបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់ មេខ្យល់បាន នាំពលកររាប់ពាន់នាក់ទៅឆ្លងដែនខុសច្បាប់នៅច្រកខាងលើ ដូចទឹកបាក់ទំនប់ ក្នុងការបង់លុយបង់កាក់តាមរយះ ពេលខ្យល់ យោធាដែលឈរជើងខាងលើ គ្មានឆន្ទះមិនចូលរួមទប់ស្កាត់ពលករទេ បែជាសហការគ្នាជាមួយមេខ្យល់ រកប្រយោជន៍ដាក់ហោប៉ៅទៅវិញ គឺធ្វើយ៉ាងណាអោយតែរកលុយ បានមិនខ្វល់ថានរណាយ៉ាងម៉េចឡើយ។

ក្រោយពីមើលឃើញលំហូរឆ្លងដែនខុសច្បាប់ ចេញទៅរកការងារនៅថ្ងៃច្រើន កម្លាំងនគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារ អនិតិជនខេត្តបន្ទាយមានជ័យ បានចេញសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរបីជាន់ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ បើប្រតិបត្តិការចុះទប់ស្កាត់ តាមច្រករបៀងខាងលើ ឃាត់បានរថយន្តជាច្រើនគ្រឿង ពលករប្រុសស្រីជាង៣០០នាក់ យកមកសួរនាំដើម្បីរក មុខសញ្ញាមេខ្យល់និងអប់រំ ពលករពីផលប៉ះពាល់និងហានិភ័យផ្សេងៗ។

លោកអនុសេនីឯក អោក សំណុក នាយរងការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានអោយដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះថា គ្រាន់តែ រយះពេល៨ថ្ងៃកម្លាំងរបស់លោកចុះ ទប់ស្កាត់បង្ក្រាបបានពលករដែលលាក់ខ្លួនក្នុងព្រៃរង់ចាំឆ្លងដែនខុសច្បាប់ ទៅថៃតាមរយះមេខ្យល់ជាង៣០០នាក់ ពលរដ្ទាំងនោះ៨០%គឺឆ្លងដែនខុសច្បាប់តាមច្រករបៀងណងចាន់ និងច្រកអូរបីជាន់ ចំនួននេះគឺមានន័យថា ពលករឆ្លងដែន តាមច្រករបៀងទាំងបីរទៅថៃច្រើន ជាងច្រករបៀងនានាក្នុងខេត្តទាំងមូល។

គួរបញ្ជាក់ថា ករណីពលករឆ្លងដែនខុសច្បាប់ មិនមែនទើបតែកើតមាននោះទេ ច្រករបៀងទាំង២ខាងលើ គឺបានលួចបើកជាយូរមកហើយ ហើយក៏គេពុំដែលឃើញក្រុមយោធានៅ ប្រចាំការច្រករបៀងណងចាន់ និងច្រក អូរបីជាន់ចេញមុខទប់ស្កាត់ឬ បង្រ្កាបពលករឆ្លងដែនឡើយ បែជានាំគ្នាបង្កើតបទល្មើស យកលុយតាមជំនាញទៅវិញ ឬមួយក៏មានអ្នកមានអំណាច នៅពីក្រោយខ្នង ទើបយោធាគោលដៅនោះហ៊ានធ្វើព្យុះធ្វើភ្លៀងតាមអំពើរចិត្ត បែបនេះ។ ពាក់ពន្ធ័ករណីខាងលើនេះ មជ្ឈមណ្ឌលដើមអម្ពិលមិនអាចសុំការអធិប្បាយពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ យោធភូមិភាពទី៥ បានទេ ព្រោះលេខទូរសព្ទ័០១២៩៤៦៨២២ ត្រូវបានបិតខលមិនចូល។

លោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ បានមានប្រសាសន៍ប្រាប់តាមទូរសព្ទ័ថា ប៉ុន្មានថ្ងៃនេះលោក ឃើញមានពលករឆ្លងដែន ទៅប្រទេសថៃច្រើនគួរអោយកត់សំគាល់ សមត្ថកិច្ចតាមព្រំដែនគោលដៅនីមួយៗត្រូវមានការ ចូលរួមទប់ស្កាត់ អបរំពួកគាត់ផងជៀសវាងពលករចាញ់បោកគេ (មេខ្យល់) ត្រូវគេយកទៅលក់ ឬត្រូវគេចាប់វាយធ្វើបាប។ លោកបន្តថា កន្លងទៅតាមវេទីការសាធារណៈ អាជ្ញាធរមូលដ្ឋានក៏បានផ្សព្វផ្សាយញឹកញាប់ផងដែរ ចំពោះការឆ្លងដែនខុសច្បាប់ ដើម្បីអោយពួកគាត់ងាក ទៅរកការឆ្លងដែនស្របច្បាប់ គេចផុតការវាយធ្វើបាបពីសមត្ថកិច្ច ថៃតាមព្រំដែន និងការវង្វេងចូលចំការមីនជាដើម៕

website_news/2017240401.txt · Last modified: 2017/04/24 11:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki