website_news:2017240402

ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចំនួន250នាក់ ត្រូវមេខ្យល់បោកយកមកបោះបង់ចោលនៅចំការពៅថៃ

http://www.khmerchonburi.info/archives 22-04-2017

ទាហាកងពលលេខ1206 ថៃប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតល្បាតជាយដែន ប្រទះឃើញ ពលករខ្មែរចំណាកខុសច្បាប់ចំនួន250នាក់ត្រូវមេខ្យល់ខ្មែរបោកយកមកបោះចោលនៅចំការពៅថៃជាប់ព្រំដែនខ្មែរ កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៧ វេលាម៉ោង១១:០០នាទី ទាហានឈុតខ្មៅថៃបានល្បាតតាមព្រំដែនកម្ពុជាថៃស្ថិតនៅក្នុងភូមិដុងអារ៉ញ្ញ ស្រុកអាញ្ញ ខេត្តស្រះកែវប្រទេសថៃបានប្រទះឃើញពលករខ្មែរចំណាកខុសច្បាប់ចំនួន២៥០នាក់ កំពុងធ្វើដំណើរឆ្លងកាត់ចំការអំពៅរបស់ពលរដ្ឋថៃទាហានឈុតខ្មៅហៅឃាត់អោយឈប់និងការចាប់ខ្លួននិងធ្វើការសួរសាក។

ប្រភពពីទាហានថៃនៅកន្លែងកើតហេតុបា្របអោយដឹងថាពលករខ្មែរចំណាកទាំងអស់បានធ្វើដំណើមកមួយចំនួនក្នុងប្រទេសកម្ពុជាតាមរយះមេខ្យល់ខ្មែរដោយត្រូវបង់ថ្លៃឡានម្នាក់់(2500បាត)..លុះដល់ពេលយប់បាននាំគ្នាដើរឆ្លងដែនចូលប្រទេសថៃដោយមានមេខ្យល់ខ្មែរជាអ្នកផ្លូវ តែនៅពេលដំណើរចូលដល់ទឹកដីថៃត្រូវមេខ្យល់ខលទូរស័ព្ទមកប្រាប់ថាមានបញ្ហារឿងឡាន ហើយនិងគ្រាលុយអោយទាហានថៃបានមិនទើបធ្វើអោយពួកគាត់ទាំអស់គ្នានៅកកស្ទះពេញព្រៃពៅថៃរហូតដល់ព្រឹកឡើងត្រូវទាហានថៃល្បាតជាយដែនមកឃើញក៏ឃាត់ខ្លួនតែម្ដង.។ ពលករខ្មែរចំណាកស្រុកទាំងអស់ត្រូវបានទាហានឈុតខ្មៅថៃដឹកយកទៅស្ថានីប៉ូលិសអន្ដោប្រវេស៍ស្រុកអារ៉ញ្ញដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

website_news/2017240402.txt · Last modified: 2017/04/24 11:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki