website_news:2017240403

ភាគីថៃឃាត់ខ្លួន ពលករខុសច្បាប់ជាង២០០នាក់នៅខេត្តស្រះកែវ

http://rttk.chk-news.com Posted by Kim Sochea on 23/04/2017

ប្រទេសថៃ ៖ តម្រួតថៃធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួន ពលករខ្មែរប្រមាណជាង២០០នាក់ បានជាបន្តបន្ទាប់ ពេលកំពុងលួចធ្វើដំណើរដោយគ្មានច្បាប់អនុញ្ញាតចូលទៅរកការងារធ្វើ ក្នុងទឹកដីនៃខេត្តស្រះកែ នៅក្នុងប្រទេសថៃ តាមបណ្តាច្រករបៀងមួយចំនួនដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។

យោងតាមរបាយការណ៍ដែលយើងទទួលបានពីភាគីថៃបានបញ្ជាក់ថានៅរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ក្រុមតម្រួតថៃបានចេញប្រតិបត្តិការធ្វើការត្រួតពិនិត្យ ទៅលើបណ្តារថយន្តដែលធ្វើដំណើរក្នុងទិសដៅពីផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាក់ថេត ទៅកាន់ទីក្រុងបាងកកក្នុងន័យធ្វើការរឹតបន្តឹងទៅលើច្បាប់អន្តោប្រវេសន៍ ។នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ គេសង្គេតឃើញថា មានការឃាត់ខ្លួនដើម្បីប្រមូលផ្តុំនូវពលករខ្មែរដែលបានធ្វើដំណើរទៅរកការងារធ្វើដោយគ្មានលិខិតស្នាមត្រឹមត្រូវ សរុបមានចំនួន ២៤១ នាក់ ដែលក្នុងនោះក៏មានកុមារតូចៗជាច្រើននាក់ផងដែរ ។

ក្រោយពីកំលាំងជំនាញបានធ្វើការសាកសួរ គឺពួកគាត់ភាគច្រើនធ្វើដំណើរមកពីខេត្តបាត់ដំបង ដោយទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយសារតែបញ្ហាជីវភាពមានការ ខ្វះខាត ហើយខ្លះក៏ទើបតែទៅលេងស្រុកនារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលកន្លងទៅថ្មីៗនេះ ដូច្នេះត្រូវវិលត្រឡប់ទៅបម្រើការងារវិញ ។ ការឃាត់ខ្លួននេះដែរ គឺភាគីថៃបានធ្វើការអប់រំណែនាំដល់ពលករខ្មែរទាំងអស់ អោយចេះធ្វើច្បាប់អោយបានត្រឹមត្រូវ ក្រោយពីពួកគេត្រូវបានភាគីថៃបញ្ជូនអោយវិលចូលមកក្នុងទឹកដីកម្ពុជាវិញ ព្រោះការលបលួចចូលទៅធ្វើការដោយគ្មានច្បាប់ត្រឹមត្រូវបែបនេះ វាអាចប្រឈមមុខទៅនឹងគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ព្រោះពេលខ្លះត្រូវបានក្រុមតម្រួតថៃដេញតាមរថយន្ត និងអាចគ្រោះថ្នាក់បានយ៉ាងងាយ ៕

{{ :website_news:img-20170423-wa0008.jpg?nolink |}}

website_news/2017240403.txt · Last modified: 2017/04/24 11:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki