website_news:2017240404

ភាពធូររលង់របស់សមត្ថកិច្ច អាជ្ញាធរតាមបន្ទាត់ព្រំដែន ធ្វើឲ្យពលករខ្មែរជាង២០០នាក់ ប្រឈាមជាប់គុកនៅថៃ

http://police.gov.kh/blog 11:01 am 23 មេសា 2017 27

ប្រទេសថៃ ៖ ពលករខ្មែរប្រមាណជាង២០០នាក់ ត្រូវបាន ក្រុមតម្រួតថៃធ្វើការត្រួតពិនិត្យនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងទឹកដីនៃខេត្តស្រះកែវ ខណៈដែលពួកគេបាននិងកំពុង លបលួចធ្វើដំណើរដោយគ្មានច្បាប់អនុញ្ញាតចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃតាមបណ្តាច្រករបៀងមួយចំនួន ដែល ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។

យោងតាមរបាយការណ៍ដែលយើងទទួលបានពីភាគីថៃបាន បញ្ជាក់ថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ក្រុមតម្រួតថៃបានចេញប្រតិបត្តិការធ្វើការត្រួតពិនិត្យទៅលើ បណ្តារថយន្តដែលធ្វើដំណើរក្នុងទិសដៅពីផ្សាររោងក្លឿ ក្នុង ស្រុកអារញ្ញប្រាកថេតទៅកាន់ទីក្រុងបាងកកក្នុងន័យធ្វើការរឹតបន្តឹងទៅលើច្បាប់អន្តោប្រវេសន៍ ។

នៅក្នុងកិច្ចប្រតិបត្តិការនេះដែរគេសង្គេតឃើញថា មានការ ឃាត់ខ្លួនដើម្បីប្រមូលផ្តុំនូវពលករខ្មែរដែលបានធ្វើដំណើរទៅ រកការងារធ្វើដោយគ្មានលិខិតស្នាមត្រឹមត្រូវ សរុបមានចំនួន ២៤១នាក់ ដែលក្នុងនោះក៏មានកុមារតូចៗជាច្រើននាក់ផង ដែរ ។ ក្រោយពីកំលាំងជំនាញបានធ្វើការសាកសួរ គឺពួកគាត់ភាគ ច្រើនធ្វើដំណើរមកពីខេត្តបាត់ដំបង ដោយទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ ដោយសារតែបញ្ហាជីវភាពមានការខ្វះខាត ហើយខ្លះក៏ទើបតែទៅលេងស្រុកនារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលកន្លងទៅថ្មីៗនេះ ដូច្នេះត្រូវវិលត្រឡប់ទៅបម្រើ ការងារវិញ ។

ការឃាត់ខ្លួននេះដែរ គឺភាគីថៃបានធ្វើការអប់រំណែនាំដល់ ពលករខ្មែរទាំងអស់ អោយចេះធ្វើច្បាប់អោយបានត្រឹមត្រូវ ក្រោយពីពួកគេត្រូវបានភាគីថៃបញ្ជូនអោយវិលចូលមក ក្នុង ទឹកដីកម្ពុជាវិញ ព្រោះការលបលួចចូលទៅធ្វើការដោយគ្មាន ច្បាប់ត្រឹមត្រូវបែបនេះ វាអាចប្រឈមមុខទៅនឹងគ្រោះថ្នាក់ ដោយប្រការណាមួយជាយថាហេតុ ព្រោះពេលខ្លះត្រូវបាន ក្រុមតម្រួតថៃដេញតាមរថយន្ត និងអាចគ្រោះថ្នាក់បានយ៉ាង ងាយ ៕

website_news/2017240404.txt · Last modified: 2017/04/24 11:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki