website_news:2017240405

ពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ឆ្លើយថា គ្មានលុយទៅធ្វើប៉ាស្ព័រនិងវីសាតម្លៃជិត២០០ដុល្លារ

http://police.gov.kh/blog 7:33 am 23 មេសា 2017 38

បន្ទាយមានជ័យ ៖ ពលករខ្មែរចំណាកស្រុកខុសច្បាប់ឆ្លងដែនតាមច្រករបៀងទៅរកការងារធ្វើនៅប្រទេសថៃបានចោទប្រកាន់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនទារលុយ២០០ទៅ៣០០បាតទើបបានអោយទៅ ។ ជាក់ស្តែងក្រោយពេលបុណ្យឆ្នាំប្រពៃណីខ្មែរហើយ គេឃើញសកម្មភាពប្រជាពលរដ្ឋខ្មែរបាននាំគ្នាសម្រុកទៅរកការងារធ្វើនៅប្រទេសថៃយ៉ាងគគ្រឹកគគ្រេងមានកម្មករស្របច្បាប់ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតក្នុង១ថ្ងៃរាប់រយនាក់និងពលករចំណាកស្រុកខុសច្បាប់ គឺចេញតាម ច្រករបៀងខុសច្បាប់មានតាមរយៈមេខ្យល់និងមានភាគតិចទៅដោយខ្លួនឯង ។ ពលករចំណាកស្រុកខុសច្បាប់បានប្រាប់ថា មូលហេតុ ដែលពួកគាត់ចំណាកស្រុកខុសច្បាប់គឺគាត់បានដឹងថា វា ខុសច្បាប់ដែរតែពួកគាត់គ្មានលុយទៅធ្វើប៉ាស្ព័រនិងវីសារតំលៃជិត២០០ដុល្លារ ។ ព្រោះថាពួកគាត់ចងការលុយឬយកលុយ ធនាគារទៅតាមរយៈមេខ្យល់អស់ត្រឹមតែ៣០ទៅ៣៥ម៉ឺនរៀលជូនទៅរកការងារបានហើយ ។

តើអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ត្រីទទួលបន្ទុកធ្វើ ប៉ាស្ព័រ គួរមានវិធានការយ៉ាងណាដើម្បីពន្យល់ពលករចំណាក ស្រុកឆ្លងដែនខុសច្បាប់ទាំងនោះឲ្យពួកគាត់បានយល់ ? តើជាកំហុសរបស់ពលករ ឬជាកំហុសរបស់អាជ្ញាធរមានសមត្ថកិច្ច ? បើអាជ្ញាធរ ឬសមត្ថកិច្ចមិនយល់ដឹងពីច្បាប់ធ្វើប៉ាស្ព័រឲ្យពលករ សូមមន្ត្រីដែលទទួលបន្ទុកធ្វើប៉ាស្ព័រឲ្យពលករ ចុះទៅពន្យល់ដល់ សមត្ថកិច្ច ឬអាជ្ញាធរឲ្យពួកគាត់បានយល់ដឹងផង ងាយស្រួល ពួកគាត់ពន្យល់ដល់ពលករចំណាកស្រុកទាំងនោះ ។ ក៏ប៉ុន្តែនៅពេលឆ្លងដែនតាមច្រករបៀងខុសច្បាប់ត្រូវបានបង់លុយមាន ៖ ១.កម្លាំងនគរបាលការពារព្រំដែនគោក , ២.កម្លាំងយោធាការពារព្រំដែន , ៣.យោធាតំបន់ប្រតិបត្តិការ សឹករងស្រុក ក្រុងទារលុយម្នាក់បង់១ស្ថាប័ន ១០០០០ រៀល ទើបអោយឆ្លងទៅរកការងារធ្វើ ។ ពួកគាត់សំណូមពរដល់ អាជ្ញាធរខេត្តនិងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់វុធការពារព្រំដែនត្រូវបញ្ឈប់សកម្មភាពទារលុយ ពីកម្មករចំណាក់ក្រទើបឆ្លង ដែនដោយខុសច្បាប់មិនមែនក្រហើយច្របាច់កជញ្ជក់ឈាមនោះទេ ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានស្រុក.ក្រុង ចំនួន៩ហើយមានស្រុក.ក្រុងជាប់ព្រំដែនកម្ពុជា.ថៃមានចំនួន៥ស្រុក.ក្រុងមាន ១.ស្រុកម៉ាឡៃ ២.ស្រុកអូរជ្រៅ ៣.ក្រុង ប៉ោយប៉ែត ៤.ស្រុកស្វាយចេក និង៥.ស្រុកថ្មពួក ដែលមាន ប្រវែង១៥៣គីឡូម៉ែត្រនិងមានច្រករបៀងខុសច្បាប់ប្រមាណជាង៦០កន្លែង ។ ដោយឡែកក្នុងភូមិសាស្គ្រ១.ស្រុកម៉ាឡៃកម្លាំងនគរបាលគ្រប់គ្រងដោយលោកវរៈសេនីយ៍ឯក ឈិត លី មេបញ្ជាការ នគរបាលវរៈការពារព្រំដែនគោកលេខ៨១៥ ២.ក្រុងប៉ោយ ប៉ែត ភូមិសាស្គ្រខាងត្បូងផ្លូវជាតិលេខ៥ កម្លាំងនគរបាល គ្រប់គ្រងដោយលោកវរៈសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ នគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ ៣.ភូមិសាស្គ្រ ខាងជើងផ្លូវជាតិលេខ៥ ស្រុកអូរជ្រៅទល់ស្រុកស្វាយចេក កម្លាំងនគរបាលគ្រប់គ្រងដោយលោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ ៤.ស្រុកថ្មពួកកម្លាំងនគរបាលគ្រប់គ្រងដោយលោកវរៈសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរៈការពារព្រំដែន គោកលេខ៨០៧ ។

រឿងរ៉ាវពលករចំណាកស្រុកចោទប្រកាន់កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនទារលុយយើងបានទំនាក់ទំនងទៅលោកវរៈសេនីយ៍ឯក រ៉ែម វីរៈ ស្នងការនគររងទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែរ តែមិនអាច ធ្វើការបំភ្លឺបាន ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យធា្លប់បានលើក ឡើងមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរថា កងកម្លាំងដែលឈរជើងតាម បន្ទាត់ព្រំដែននៅពេលដែលប្រជាពលរដ្ឋខ្មែរជាពលករចំណាកស្រុកខុសច្បាប់ចូលមកកម្ពុជាវិញ មិនត្រូវយកលុយហើយ សម្រួលអោយពួកគាត់បានល្អផង ៕

website_news/2017240405.txt · Last modified: 2017/08/24 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki