website_news:2017240406

កម្មករខ្មែរសម្លាប់ថៅកែថៃ ព្រោះខឹងរឿងត្រូវបណ្ដេញចេញពីការងារ

http://www.khmerchonburi.info/archives ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧

មានករណីកម្មករខ្មែរមួយរូបបានធ្វើឃាតថៅកែថៃម្នាក់ព្រោះខឹងថៅកែបណ្ដេញចេញពីការងា។ កាលពីថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៤:៣៤នាទីថ្ងៃ មានករណីអំពើឃាតកម្មមួយបានកើតឡើងនៅក្នុងផ្ទះលេខ72/49 ក្រុមី9 សង្កាត់ถอกខ្លងនឹង-ខ័ណ្ខខ្លងនឹង-ខេត្ដប៉ាធុមថានី និងកន្លែងកើតហេតុសមត្ថកិច្ចថៃប្រទះឃើញសាកសពស្ដ្រីជនជាតិថៃម្នាក់ឈ្មោះ Pornpan Saenprasit អាយុ47ឆ្នាំ ត្រូវបានជនដៃដល់ម្នាក់ឈ្មោះធី អាយុ30 ឆ្នាំសញ្ជាតិខ្មែរបានចាក់សម្លាប់នៅនិងមុខផ្ទះដោយសារខឹងរឿងស្ដ្រីម្នាក់នេះបណ្ដេញចេញពីការងារ។ ក្រោយពេលក៏ហេតុសម្លាប់ស្ដ្រីជាថៅកែរួចជនដៃដល់បានចូលទៅក្នុងផ្ទះជនរងគ្រោះហើយបានលួចយកកាំភ្លើងខ្លីមួយដើមព្រមទាំងបង់កាំភ្លើងមួយហើយរត់គេចខ្លួនបាត់។

ប្រភពពីកូនស្រីជនរងគ្រោះបានប្រាប់អោយដឹងថាមុនពេលកើតហេតុនាងបានចេញទៅលក់ឥវាន់នៅផ្សារចំណែកម្ដាយនាងនៅផ្ទះតែម្នាក់់ កូនជនរងគ្រោះបានបន្តទៀតថាមុនថ្ងៃកើតហេតុប្រហែល2ថ្ងៃម្ដាយនាងបានដេញជនដៃដល់ដែលជាកម្មករលក់ឥវាន់អោយម្ដាយព្រោះតែមានបញ្ហារឿងធ្វើការ.។ ក្រោយមកជនដៃដល់បានខលទូរស័ព្ទគុំរៀមថានិងសម្លាប់ម្ដាយនាងចោល តែមិនឹកស្មានថាជនដៃដល់ហានធ្វើបែបនេះនេះសោះ។ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងតាមប្រមាញជនសង្ស័យដើម្បីយកមកធ្វើការកាត់ទោសតាមផ្លូវច្បាប់។

website_news/2017240406.txt · Last modified: 2017/04/24 11:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki