website_news:2017240407

អាជ្ញាធរថៃចាប់ខ្លួនបានហើយជនដៃដល់ខ្មែរ ដែលចាក់សម្លាប់ថៅកែថៃនៅខេត្តប៉ាធុមថានី

http://www.khmerchonburi.info/archives ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧

សមត្ថកិច្ចថៃចាប់បានហើយជនដៃដល់ចាក់សម្លាប់ថៅកែនៅខេត្ដប៉ាធុមថានីកាលពីម្សិលថ្ងៃ។ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចថៃប្រចាំស្រុកអារ៉ញ្ញខេត្ដស្រះកែវបានធ្វើការឃាតខ្លួនជនសង្ស័យម្នាក់ក្រោយពីក៌ហេតុចាក់សម្លាប់ថៅកែថៃម្នាក់នៅខេត្ដប៉ាធុមថានី ហើយរត់គេចខ្លួនមកខេត្ដស្រះកែវ ដើម្បីធ្វើដំណើរឆ្លងទៅប្រទេសកម្ពុជា ប្រភពពី:អាជ្ញាធរប៉ុស្តិ៍ខ្លងឡឹកបានអោយដឹងថារជនសង្ស័យឃាត់ខ្លួនបាននោះឈ្មោះធី អាយុ 30 ឆ្នាំ បានព្រឹត្តិបទល្មើសអំពេីឃាតកម្មសម្លាប់ស្ដ្រីជនជាតិថៃម្នាក់ឈ្មោះ (Pornpan Saenprasit,អាយុ 47ឆ្នាំ)កាលពីម្សិលមិញ ដែលត្រូវជាអតីតថៅចាស់របស់ជនសង្ស័យព្រមទាំងលួចកាំភ្លើងខ្លីប្រភេទ2.2 របស់អ្នកស្លាប់ហើយរត់គេចខ្លួនមកខេត្តស្រះកែវដើម្បីធ្វើដំណើរឆ្លងដែនទៅប្រទេសកម្ពុជា តែត្រូវសមត្ថកិច្ចថៃប្រចាំប៉ុស្តិ៍ខ្លឡឹកឃាតខ្លួនបានខណះពេលចុះពីលើរថយន្ដក្រុង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅអោយសមត្ថកិច្ចនគរបាលថៃខេត្តប៉ាធុមថានីដើម្បីចាត់វិធានការផ្លូវច្បាប់៕

website_news/2017240407.txt · Last modified: 2017/04/24 11:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki