website_news:2017240409

ពលរដ្ឋចំណាកស្រុកលួចឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ជាន់មីនដាច់ជើងស្តាំម្ខាង

http://police.gov.kh/blog 11:24 am 24 មេសា 2017

ប្រទេសថៃ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ វេលា ១៧ម៉ោង៦ល្ងាចយើងទទួលព័ត៍មានបានពីលោកមេភូមិឈើទាលគងនៅថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៧និង០០នាទីព្រឹក មានប្រជាពលរដ្ឋចំណាកស្រុកបានលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ បានជាន់ មីន តាមផ្លូវឡើងដំណក់ទឹកខួប ផ្ទុះមីននៅចំណុចភ្នំរើង ខាងកើតប្រលានកកោៈចំងាយ ពីភ្នំយើងប្រហែល៣០០ម៉ែត្រ បណ្តាលអោយរបួសដាច់ជើងខាងស្តាំជាទំងន់ ។ ជនរងគ្រោះឈ្មោះ សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កសិករស្រុកកំណើតភូមិឃុំ ស្រុក ខេត្តកំពតសព្វថ្ងៃនៅភូមិ ឈើទាលគងអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ។

website_news/2017240409.txt · Last modified: 2017/04/24 12:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki