website_news:2017240410

ប៉ូលីសអន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់យកលុយធ្វើបណ្ណ័ឆ្លងដែនលើសកំណត់សៀវភៅបន្ទុក

http://rttk.chk-news.com Posted by Kim Sochea on 24/04/2017 រស្មីតាដំបងក្រញូង

ខេត្តឧត្តរមានជ័យ៖ ប៉ូលីសអន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់សង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជយ័រងការិះគន់យកលុយពីប្រជាពលរដ្ឋឆ្លងដែននិងពលករធ្វើបណ្ណ័ឆ្លងដែនចេញទៅរកការងារ ធ្វើនៅប្រទេសថៃយកលើសកំណត់។ ប្រជាពលរដ្ឋជិតឆ្ងាយបានរិះគន់លោក ឃួន ទិនប្រធានប៉ូលីស អន្តោប្រវេសន៍ ច្រកអូរស្មាច់ បាននិងកំពុងតែត្រូវប៉ាន់ យ៉ាងខ្លាំង តាមរយៈការបើកដៃ ឲ្យកូនចៅក្រោមឱវាទ របស់ខ្លួន យកលុយពីពលរដ្ឋដែលឆ្លងដែនទៅខ្មែរសុរិន្ទក្នុងទឹកដីថៃ ដោយធ្វើប័ណ្ណ(រយ:ពេល១អាទិត)ក្នុង១នាក់១ពាន់បាតទៅ១ពាន់២រយបាតប្រាក់ថៃ ចំពោះអ្នកមានផ័សស្ពរវាយថ្លៃវាយត្រា២០០បាត។នៅថ្ងៃទី២៣ខែមេសាឆ្នាំ២០១៧ពលករខ្មែរចំណាកស្រុក ត្រឡប់ទៅ ធ្វើការ នៅប្រទេសថៃវិញ យកថ្លៃប័ត្រក្នុងម្នាក់ៗ ៨០០បាតទៅ១០០០បាទ តាមរយៈមេខ្យល់ នាំមកចូល។

បើយោងទៅតាមពលករខ្មែរម្នាក់ឈ្មោះ ពាន់ ម៉ាមភេទប្រុស អាយុ ១៩ ឆ្នាំបាននិយាយរៀបរាប់ ឲ្យដឹងថា ពេលចូលទៅក៍លំបាក នៅពេលដែល ត្រឡប់មកវិញ ក៍លំបាក មកដល់ព្រុំដែន ត្រូវបង់លុយឲ្យទៅទាហានថៃ ចំនួន១០០បាត ក្នុងម្នាក់ៗ បង់ទៅឲ្យ ក្រុមប៉ូលិស យក៣០០បាត ទៅ៥០០បាទបន្ថែមទៀត ទើបពួកគេឲ្យចូលមកបាន ។

បើតាមសៀវភៅបន្ទុករាជរដ្ឋាភិបាលការធ្វើប័ណបរិផ័ស(អាទិត្យ)គី២៥០០០រៀលប៉ូលិសច្រកយក៨ទៅ៩ម៉ឺនរៀល ហើយប័ណ្ណស៊ីជំពូ ប័ណ្ណការងារ សៀវភៅបន្ទុកយក៣៥០០រៀល ប៉ូលិស៣០ម៉ឹនរៀល។

ពាកពន្ធ័និងការរិះគន់ខាងលើនេះលោកវរះសេនីយឯក ឃួន ទិន ប្រធានប៉ូលីសអនោ្តប្រវេសន៍ អ្នកយកពត៍មានបានទូរសព្វ័ចូលជាច្រើនដងគ្មានអ្នកទទួល។

ន៌ៅថ្ងៃទី ២៣មេសានេះ លោក ផន កឹមកន ប្រធានច្រកអូរស្មាច់បានបញ្ជាក់ប្រាប់អ្នកយកពត៍មាន តាមទូរសព្វ័យ៉ាងខ្លីថាការធ្វើបណ្ណ័ឆ្លងដែនអោយពលករចំណាកស្រុកអោយសួរទៅជំនាញប៉ូលីសអន្តោប្រវេសន៍ទៅ៕

website_news/2017240410.txt · Last modified: 2017/08/24 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki