website_news:2017240502

មេក្លោងដឹកនាំពលករឡើងភ្នំ ដើម្បីលួចឆ្លងដែន ចូលទៅក្នុងព្រៃ នៃទឹកដីប្រទេសថៃ ស្ពាយឈើគ្រញូងខុសច្បាប់ តាមច្រករបៀងឈើទាលជ្រុំ គ្មាននរណាចាត់វិធានការ

http://www./vd7news.html May 23,2017 08:22 AM

ខេត្តឧត្តរមានជ័យ ៖ យោងតាមសេចក្តីរាយណ៏ពីពលករម្នាក់បានឱ្យអ្នកសារព័ត៌មានយើងដឹងថា ៖ មានមេ ក្លោងម្នាក់ដឹកនាំកម្លាំងពលករឡើងភ្នំ ដើម្បីស្ពាយឈើគ្រញូងខុសច្បាប់ ប្រចាំច្រកឈើទាលជ្រុំ មានឈ្មោះ ធួក យ៉ឺវ ឬយ៉ូវ ហៅ តា ថ្នាំ ខ្លាំង រស់នៅក្រុមទី(9) ភូមិ អភិវឌ្ឍន៏ ឃុំ អូរស្វាយ ស្រុក ត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ។

បើយោង តាមសេចក្តីរាយការណ៏ ពីរពលករម្នាក់បានបញ្ជាក់បន្ថែមថា៖ មេក្លោង ឈ្មោះ ធួក យ៉ឺវ ឬ យ៉ូវ ហៅតាថ្នាំខ្លាំង នេះមិនត្រឹ់មតែនាំពលករឡើង ឬឈរទឹញឈើគ្រញូង ដាច់មុខខាងលើនោះទេ ថែមទាំងយកថ្នាំញៀន ទៅដោះដូរ និងឈើគ្រញូងថែមទៀតផង។ កម្លាំងពលករគាត់ខ្លះ ពេលរុករកឈើក្រញូងត្រូវបានទាហានថៃចាប់ដាក់គុក ចាប់ចងផ្អោប និងគុលឈើក្រញូងក៌មានមិនតែប៉ុណ្ណោះ ជួនកាលចាប់បាន ធ្វើទារុណកម្ម ឬ បាញ់ប្រហារជីវិត សម្លាប់ចោល នៅក្នុងព្រៃនោះតែម្ដងក៏មាន។

បើនិយាយតាមពាក្សចាស់ ពោលថា មេក្លោងជើងខ្លាំងរូបនេះទុកក៏មិនចំនេញ ដកចេញក៏មិនខាត តែបើសិនទុកបណ្ដែត បណ្ដោយ ឱ្យមេឈ្មួញក្បារឹង បន្តធ្វើសកម្មភាពដូចខាងលើតទៅទៀត ច្បាស់ជាធ្វើអោយបាត់បង់ សម្លេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ជាក់ជាពុំខានឡើយ ៕ ដោយ ឧត្តម

website_news/2017240502.txt · Last modified: 2017/08/24 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki