website_news:2017240503

លោក ប៉ូច សុខជា ដឺបេកងទ័ពជើងគោក និង រាម ខេត មេវរៈ៤០៥ ព្រមទាំងលោក ប៉ុក សុផល ជាប់សង្ស័យថា ជាមេខ្លោងក្នុងការបញ្ជូនពលរដ្ឋខ្មែរឆ្លង ចូលទៅកាប់ឈើគ្រញូងក្នុងដីថៃ!

http://www./domnoengphnompenh.html ដំណឹងភ្នំពេញ on 23/05/2017

ខេត្តព្រះវិហារ៖ ពលរដ្ឋខ្មែរត្រូវបានគេរាយការណ៍ថានៅតែមានលួចឆ្លងដែន ចូលកាប់ឈើគ្រូញូងក្នុងដីថៃ ជាបន្តបន្ទាប់តាមភូមិសាស្ត្រព្រុំដែនភូមិអានសេះបោះទោះជាមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចថៃក៏ចាប់បានឬមានពលរដ្ឋខ្មែរបានជាន់មីនផ្ទុះបណ្តាលអោយរងរបួស ជាច្រើននាក់ក៏ដោយ ។ មានមូលហេតុជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនតូច រស់នៅ តាមតំបន់ព្រំដែនក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះនៅតែមានលួចឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងលើទឹកដីថៃ ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហាញឲ្យដឹងថា ៖ ទីមួយ គឺមានឈ្មួញឈើគ្រញូង ឈរចាំទិញនៅតាមតំបន់ព្រំដែនដោយសេរី ។ទី២គឺដោយសារមានសមត្តកិច្ចឃុបឃឹតបើកដៃឲ្យឆ្លងដែនជាថ្នូរនិងលុយ។

ជារឿយៗនៅពេលយប់ចន្លោះម៉ោង ២-៣ ជិតភ្លឺ ពួកគាត់តែងតែឃើញមានពលរដ្ឋខ្មែរទាំងក្រុមៗ ពី១៥ទៅ៣០នាក់ឆ្លងដែនតាមមេខ្យល់ទៅកាប់ឈើគ្រញូង លើកទឹកដីថៃ ដូចដែលបណ្ដាញព័ត៌មាន ក្នុងប្រទេសថៃ និងបណ្ដាញព័ត៌មានក្នុងប្រទេសបានចុះផ្សាយជាបន្តបន្ទាប់កន្លងមកមែន។

ទាក់ទងនឹងព័ត៌មានមានពលរដ្ឋលួចឆ្លងដែននេះ មានប្រភពពីពលករខ្លះបានឲ្យដឹងថាក្នុងពលរដ្ឋខ្មែរម្នាក់ ដើម្បីជាថ្នូរនិងបានឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងលើទឹកដដីថៃ គឺត្រូវបង់ លុយទៅឲ្យលោក ប៉ូច សុខជា ដឺបេអគ្គបញ្ជាការកងទ័ពជើងគោកចំនួន៣០០០០៛ បង់ឲ្យលោក រាម ខេត មេវិរះលេខ៤០៥ឈរជើងនៅតំបន់នោះ៣០០០០៛ និងលោក ប៉ុក សុផល ផ្កាយ១នៅភូមិភាគចំនួន៣០០០០៛ទៀត។

ប្រជាពលរដ្ឋ និងពលកររងគ្រោះជាច្រើននាក់ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត បានរិះគន់លោក ប៉ូច សុខជា មានតួនាទី ជាដឺបេ អគ្គបញ្ជាការ កងទ័ពជើងគោក និងលោក រាម ខេត មេវីរះការពារព្រំដែនលេខ៤០៥ ដែលឈរជើងការពារនៅតំបន់នោះថា ជាមេខ្លោងក្នុងការបញ្ជូនពលរដ្ឋខ្មែរ ឲ្យទៅកាប់ឈើគ្រញូងពីទឹកដីថៃមកលក់បក្សពួករបស់ខ្លួន ដូចជា ឈ្មោះតុល និង ឈ្មោះថា ។ល។ ពួកគាត់បន្តថា បើអ្នកណាមិលក់ឲ្យក្រុមគេនេះទេ នៅពេល ដែលស្ពាយឈើគ្រញូងពីទឹកដីថៃ ចូលមកទឹកដីខ្មែរវិញ សមត្ថកិច្ចការពារព្រំដែនធ្វើការបង្ក្រាបហើយរឹបអូសយកឈើគ្រញូង យ៉ាងស្រួលៗ។ លើសនេះទៅទៀត សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរក្នុង ខេត្តព្រះវិហារ មិនដែលបង្រាបមេខ្លោងជួញដូរឈើគ្រញូងដែលអ្នកខ្លះជាមន្ត្រីប្រដាប់អាវុធ នៅក្នុងខេត្តនោះឡើយ ។ពលរដ្ឋខ្មែរផ្សងគ្រោះថ្នាក់ ឆ្លងដែនចូលកាប់ឈើគ្រញូង ក្នុងខេត្ដឧប៊ុន ប្រទេសថៃ គឺដោយសារតែមានឈ្មួញធំៗចាំទិញឈើគ្រញូងតាមតំបន់ព្រំដែន ដែលមានលោក ប៉ូច សុខជា ដឺបេ និងលោក រាម ខេតមេវិរះការពារព្រំដែនលេខ៤០៥ដែលឈរជើងការពារនតំបន់នោះ ជាមេខ្លោងនៅពីក្រោយខ្នងផងដែរ ។

ទាក់ទងនិងការចោទប្រកាន់ខាងលើននេះ អ្នកយកព័ត៌មានយើងបានសុំការបំភ្លឺពីលោក ប៉ូច សុខជា ជាដឺបេ អគ្គបញ្ជាការ កងទ័ពជើងគោក និងលោក រាម ខេត មេវីរះការពារព្រំដែនលេខ៤០៥ ដែល ប៉ុន្តែលោកទាំងពីរបានឆ្លើយបដិសេធថា៖រូបលោកមិនជាប់ពាក់ពន់ក្នុងរឿងនេះទេ តែលោកទាំពីរទទួលស្គាល់ថា បទល្មើស ឆ្លងដែនចូលកាប់ឈើគ្រញូង ក្នុងប្រទេសថៃពិតជាខ្លះមែន គឺដោយសារដែន នៃការគ្រប់គ្រងរបស់លោក វាមានទំហ៊ំធំធេងពេកយើងមើលមិនគ្រប់ជ្រុងជ្រួយនោះទេ!? ៕

website_news/2017240503.txt · Last modified: 2017/05/24 12:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki