website_news:2017240504

ពលករខ្មែរពីនាក់ប្ដីប្រពន្ធទាស់គ្នារឿងប្រចណ្ឌត្រូវប្ដីចាប់អាកររហូតដល់ស្លាប់ទាំងពីរនាក់

http://www.khmer-chonburi.com/archives/ 24 MAY 2017ខ្មែរ បាត់ដំបង

មានករណីពលករខ្មែរពីនាក់ប្ដីប្រពន្ធធ្វើការរោងចក្រនៅក្នុងប្រទេសថៃ កើតរឿងប្រចណ្ឌទាស់ទែងគ្នារហូតឈានដល់ផ្ទុះអំពើហិង្សាត្រូវប្ដីចាប់អាកររហូតស្លាប់ក្រោយមកប្ដីរូបនោះបានឡើងករតែមិនស្លាប់ ក៏ទៅយកកាំបិតចាក់ពោះខ្ខ្លួនឯងរហូតដល់ធ្លាយពោះវៀនស្លាប់យ៉ាងវេទនា។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃច័ន្ទទី21 ខែឧសភា ឆ្នាំ2017 នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅក្នុងក្រុមទី8 ឃុំ តានដៀវ ស្រុកកែងខយ ខេត្តសរះបុរី ប្រទេសថៃ ពលករខ្មែរដែលស្លាប់មានឈ្មោះ ម៉ីមាសមុល ភេទស្រីអាយុ30ឆ្នាំ សញ្ជាតិខ្មែរ ឈ្មោះម៉ី មឿន ភេទប្រុសអាយុ34 ឆ្នាំ ពលករខ្មែរទាំងពីរនាក់ជាកម្មករធ្វើការនៅក្នុងរោងចក្រមួយកន្លែងស្ថិតនៅខេត្តស្រះបុរី ប្រទេសថៃ បច្ចុប្បន្នសាកសពជនរងគ្រោះទាំងពីរនាក់ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរខេត្តសរះបុរី។

website_news/2017240504.txt · Last modified: 2017/05/24 12:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki