website_news:2017240505

ល្បីទៀតហើយរឿងព្រះសង្ឃខ្មែរ ឆ្លងដែនខុសច្បាប់ទៅដើរបិណ្ឌបាតប្រាក់ពីប្រជាពលរដ្ឋថៃ

http://www.khmer-chonburi.com/archives/ 23 MAY 2017ខ្មែរ បាត់ដំបង

ល្បីកក្រើកថៃរឿងព្រះសង្ឃខ្មែរឆ្លងដែនខុសច្បាប់ទៅដើរបិណ្ឌបាត្រប្រាក់ពីប្រជាពលរដ្ឋថៃ ទូរទាំងប្រទេស តែម្ដងនេះពេល សមត្ថកិច្ចថៃចុះទៅចាប់នាំគ្នាដោះស្បង់ចីវរចោលរួចនាំគ្នារត់បាតជើងសរព្រៀត។ កាលពីព្រឹកថ្ងៃអង្គារ ទី23 ខែឧសភា ឆ្នាំ2017 អាជ្ញាធរថៃ ប្រចាំភូមិសង់ ឃុំ បាងណាមជឺត ស្រុក មឿង ខេត្តសាមុតសាខន ប្រទេសថៃ បានធ្វើការចុះត្រួតពិនិត្យ ព្រះសង្ឃចំឡែកមួយក្រុមដែលកំពុងស្នាក់នៅព្រៃក្បែរភូមិរបស់ប្រជាពលរដ្ឋថៃ បន្ទាប់ពីបានទទួលពាក្យប្ដឹងពីប្រជាពលដ្ឋ ថាមានព្រះសង្ឃខ្មែរមួយចំនួនកំពុងដើរបិណ្ឌបាត្រប្រាក់ពីប្រជាពលរដ្ឋថៃ ហើយទៅស្នាក់នៅក្នុងព្រៃ ដោយប្រជាជនថៃសង្ស័យតើជាព្រះសង្ឃពិតឬមួយក្លែងក្លាយ ក្រោយពីទទួលបានពាក្យប្ដឹងភ្លាម សមត្ថកិច្ចថៃបាននាំកំលាំងចុះទៅដល់ព្រៃកន្លែងដែលព្រះសង្ឃទាំងនោះស្នាក់នៅតែម្ដង តែមិនជួបព្រះសង្ឃទាំងនោះទេ បើការត្រួតពិនិត្យសមត្ថកិច្ចបានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញតែស្បង់ចីវរ និងរបស់ប្រើប្រាស់មួយចំនួនដែលនៅសេះសល់។

ចំណែកឯព្រះសង្ឃ សមត្ថកិច្ចសង្ស័យថាប្រហែលជាដឹងមុន ហើយនាំគ្នាដោះស្បង់ចីវរចោល រួចគ្នារត់គេចខ្លួនអស់នៅមុនពេលសមត្ថកិច្ចចុះមកដល់។ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងតាមស្រាវជ្រាវរកព្រះសង្ឃទាំងនោះដើម្បីចាប់ខ្លួនបញ្ជូនអោយវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។

website_news/2017240505.txt · Last modified: 2017/05/24 12:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki