website_news:2017240701

គ្រូគង្វាលព្រះវិហារល្បួងក្មេងស្រី៨នាក់ ត្រូវបើកសវនាការហើយ

https://kohsantepheapdaily.com.kh/ ៖ ស៊ឹម សំណាង ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៧:០០

ខេត្តសៀមរាប ៖ សំណុំរឿងបុរសជនជាតិកូរ៉េវ័យ៦២ឆ្នាំ ឈ្មោះ Park Youl ជាគ្រូគង្វាលសាសនាយេស៊ូ នៃព្រះវិហារនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ដែលល្បួងក្មេងស្រីរួមភេទជាបន្តបន្ទាប់ ត្រូវសាលាដំបូងខេត្តសម្រេចបើកសវនាការរួចហើយកាលពីថ្ងៃទី២០ កក្កដានេះ ប៉ុន្តែសាលាក្រមនឹងប្រកាសនៅថ្ងៃទី២៥ កក្កដាខាងមុខ។ សវនាការនេះធ្វើឡើងដោយលោកចៅក្រម សំ ប៊ុនពៅ ជាប្រធានក្រុមប្រឹក្សាជំនំជម្រះ លោកចៅក្រម ឆែ វីរៈ រួមទាំងលោកចៅក្រម កូយ សៅ ជាសមាជិក និងលោក ជួន សុបញ្ញា ជាតំណាងអាយ្យកា ។

គួបញ្ជាក់ថា គ្រូគង្វាលសាសនាគ្រឹស្តជាជនជាតិកូរ៉េវ័យ៦២ឆ្នាំ ឈ្មោះ Park Youl ដែលជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើ ត្រូវកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត ធ្វើការ ឃាត់ខ្លួនកាលពីថ្ងៃទី២០ តុលា ២០១៦ នៅព្រះវិហារយេស៊ូ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម បន្ទាប់ពីមានពាក្យបណ្តឹងគ្រូគង្វាលរូបនេះល្បួងក្មេងស្រី០៨នាក់អាយុចាប់ពី១៣ដល់២១ឆ្នាំ រួមភេទក្នុងព្រះវិហារសម្រេចជាច្រើន ដង ។ ក្រោយពីធ្វើការសាកសួររួច គ្រូគង្វាលរូបនោះត្រូវបញ្ជូនទៅកាន់តុលាការ រួចសម្រេចឃុំខ្លួនក្នុងពន្ធនាគារ បណ្តោះអាសន្ន ។

នៅក្នុងបន្ទប់សវនាការកុមាររងគ្រោះទាំងអស់សុទ្ធតែអះអាងថា ពួកខ្លួនពិតជាត្រូវជនជាប់ចោទប្រដៅសាសនាយេស៊ូ រួចល្បួងរួមភេទសម្រេចជាច្រើនដងក្នុងព្រះវិហារជាថ្នូរនឹងប្រាក់បន្តិបន្តួច ចាប់ពីអំឡុងឆ្នាំ២០១១ រហូតដល់ថ្ងៃទី១៨ តុលា ឆ្នាំ២០១៦ ទើបបែកការណ៍ ។ ជាមួយគ្នានេះដែរ អាណាព្យាបាលក្មេងស្រីរងគ្រោះទាំង៨ នាក់ បានប្តឹងទារសំណងជំងឺចិត្តសរុបជាទឹកប្រាក់ចំនួន៣៦ម៉ឺនដុល្លារអាមេរិកពីជនជាប់ចោទផងដែរ។

website_news/2017240701.txt · Last modified: 2017/07/22 18:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki