website_news:2017240703

ឃាត់ខ្លួនគ្រូបរទេសម្នាក់ពាក់ព័ន្ធរឿងនាំក្មេងស្រីទៅរួមភេទ

http://www.phnompenh-thmey-news.html ចេញផ្សាយ ថ្ងៃទី 22/07/2017

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃនៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះបានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ដែលជាគ្រូបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះនាំក្មេងស្រីជាសិស្សសាលាអាយុទើប៥ឆ្នាំនាំទៅរួមភេទដល់ផ្ទះ។

គ្រូបរទេសបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ម្នាក់ស្ថិតនៅខណ្ឌទួលគោក កំពុងស្ថិតក្រោមការសួរនាំរបស់នគរបាលជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណីនាំក្មេងស្រីសិស្សសាលាអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ។

លោកឧត្តមសេនីយ៍ ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតីជន បានឲ្យដឹងថា ជនបរទេសដែលជាគ្រូបង្រៀន ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាក់មានឈ្មោះ Mark Andrew Smith។ លោកបន្តថា ជនសង្ស័យត្រូវបានចាប់ខ្លូនខណៈពេលចេញពីសាលារៀន ហើយបច្ចុប្បន្នកំពុងតែធ្វើការសួរនាំដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ។ បើយោងតាមស្ដ្រីម្ចាស់គណនី Facebook រូបនេះ មិនបានបញ្ចេញឈ្មោះសាលានោះឡើយ គ្រាន់តែអះអាងថា ជាសាលាអន្ដរជាតិដ៏ធំមួយនៅភ្នំពេញ៕

website_news/2017240703.txt · Last modified: 2017/07/22 18:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki