website_news:2017240704

ក្រសួងការងារ អំពាវនាវឲ្យពលករខ្មែរក្នុងប្រទេសថៃ ទៅធ្វើឯកសារស្របច្បាប់

http://kleykley.sabay.com.kh/article/ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង 15:52

ក្រសួងការងារកម្ពុជា និងភាគីថៃបានឯកភាពក្នុងការពន្យារពេលក្នុងការអនុវត្តសេចក្ដីប្រកាសរបស់ខ្លួនដោយមានរយៈពេល ៦ខែ ដែលគិតចាប់ពីខែកក្កដានេះ រហូតដល់ ខែមករា ឆ្នាំ២០១៨ ដើម្បីពលករខ្មែរមានពេលវេលាគ្រប់គ្រាន់ទៅបំពេញសំណុំឯកសារពាក់ព័ន្ធនានាក្នុងការទទួលបានភាពស្របច្បាប់ក្នុងការបម្រើការងារ។ ក្នុងនោះ ភាគីថៃក៏បានរៀបចំបើកមជ្ឈមណ្ឌល ១០កន្លែងនៅបាងកក និងច្រើនកន្លែងទៀតនៅតាមខេត្តនានា សម្រាប់ផ្តល់ឱកាសដល់ពលករខ្មែរ ទៅធ្វើឯកសារស្របច្បាប់ផងដែរ។ ជាងនេះទៅទៀត កម្ពុជាបានបើកនូវយុទ្ធនាការទ្រង់ទ្រាយធំរយៈពេល ១០០ថ្ងៃ ក្នុងការផ្ដល់លិខិតធ្វើដំណើរ និងប័ណ្ណOCWC ដល់ពលករចំនួន ១៦ម៉ឺននាក់ ហើយការធ្វើលិខិតឆ្លងដែន នឹងត្រូវធ្វើរួចក្នុងរយៈ ពេលមួយថ្ងៃដែលមានតម្លៃ ២ ៣៥០បាត ហើយក្នុងបេសកកម្មនេះ ខាងកម្ពុជាបានបញ្ជូនក្រុមការងារ ២០០នាក់ មកបំពេញកិច្ចការងារនេះផងដែរ៕

website_news/2017240704.txt · Last modified: 2017/07/22 18:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki