website_news:2017240706

រាជរដ្ឋាភិបាលថៃ ប្រកាសបើកឲ្យពលករខ្មែរខុសច្បាប់ចុះឈ្មោះម្ដងនេះជាលើកច្រុងក្រោយហើយ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม ខែកក្កដា 22, 2017

ប្រទេសថៃ÷ ឯកឧត្តម Sirichai Duttakul រដ្ឋមន្ត្រីក្រសួងការងារថៃបាន ធ្វើការប្រកាសដល់បណ្តាលថៅកែថៃ ព្រមទាំងពលករខុសច្បាប់ដែលកំពុងធ្វើការខុសច្បាប់ នៅក្នុងប្រទេសថៃ កាលពីនៅព្រឹកថ្ងៃ ទី22 ខែកក្កដា ឆ្នាំ2017 អោយបានជ្រៀបថា បន្ទាប់ពីលេចធ្លាយពាក្យចចាមអារ៉ាមថារាជរដ្ឋាភិបាលថៃនិង បើកធ្វើប័ណ្ណស៊ីជម្ពូជូនដល់ពលករខុសច្បាប់ម្ដងទៀតនៅខាងនេះ ក្រោយពីបើកចុះឈ្មោះអោយអ្នកខុសច្បាប់នៅក្នុងប្រទេសថៃហើយ។

ក្រោយពីលេចលឺព័ត៌មានចចាមអារ៉ាមខាងលើ ឯកឧត្តម Sirichai Duttakul រដ្ឋមន្ត្រីក្រសួងការងារថៃ បានចេញមកបញ្ជាក់ប្រាប់អ្នកសារព័ត៍មានក្នុងស្រុកថៃ អោយដឹងច្បាស់ថា រាជរដ្ឋាភិបាលថៃមិនមានគំរោងបើកធ្វើប័ណ្ណស៊ីជម្ពូជូនដល់ពលករខុសច្បាប់ម្ដងទៀតឡើយ។ បញ្ជាក់គឺបើកអោយចុះឈ្មោះសម្រាប់តែពលករខុសច្បាប់ដែលកំពុងធ្វើការក្នុងប្រទេសថៃនៅក្នុងរយៈពេល(15ថ្ងៃនេះ)តែប៉ុណ្ណោះ ដោយកន្លែងចុះឈ្មោះនៅ ព្រឹត្តិទៅនៅថ្ងៃទី24 ខែកក្កដា រហូតដល់ ថ្ងៃទី07 ខែសីហា ឆ្នាំ2017 ខាងមុខនេះ។

សម្រាប់ថៅកែថៃដែលត្រូវការជួលពលករបរទេស នៅពេលអនាគតត្រូវតែនាំចូលពលករស្របច្បាប់តាមរយះប្រព័ន្ធMOU ដែលរដ្ឋបានកំណត់ប៉ុណ្ណោះ ហើយក្រោយពីផុតកំណត់ផ្អាកអនុវត្តន៍ច្បាប់អន្តោប្រវេសន៍2017 នេះ ចាប់តាំងពីថ្ងៃទី01 ខែមករា ឆ្នាំ2018 ខាងសមត្ថកិច្ចថៃនិងចាប់ផ្ដើមចុះអនុវត្តន៍ច្បាប់មាត្រា 101, 102, 119 និង 122 តាមច្បាប់គ្រប់គ្រងពលករបរទេសខុសច្បាប់និងចាត់វិធានការយ៉ាងដាច់ខាតដោយមិនមានការលើកលែងទៀតឡើយ។

website_news/2017240706.txt · Last modified: 2017/07/22 18:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki